សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីយកដុំថ្មគប់កញ្ចក់បង្អួចផ្ទះ និងយកដំបងឈើវាយម៉ូតូ

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅផ្ទះ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ស្រាប់តែជនសង្ស័យជាមនុស្សញៀនថ្នាំខ្លាំងផង បាន យកដុំថ្មគប់កញ្ចក់បង្អួចផ្ទះជនរងគ្រោះ បែក០១ផ្ទាំង និងយកដំបងឈើវាយម៉ូតូ ជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១BK-១១៥១ បណ្តាលឲ្យបែកក្បាំងម៉ូតូ។

ជនសង្ស័យឈ្មោះស៊ិន ឆៃយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ