សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ពាក់ព័ន្ធនឹងករណីលួចយកម៉ូតូ

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឲ្យដឹងថា នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច យកម៉ូតូ ០១គ្រឿង ម៉ាក Suzuki let’s។

-​ ជនសង្ស័យឈ្មោះ ចាន់ រ៉ាវី ហៅ ដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៥ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។

– ជនរងគ្រោះឈ្មោះ នួន ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ លក់ដូរ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ