សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន១៩នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថានៅចំណុចម្តុំផ្សារកណ្តាល ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ មានជនសង្ស៍យ ជាច្រើនអ្នកបានមកប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់គ្រឿងញៀន ភ្លាមនោះកម្លាំងនៃអធិការដ្ឋាន ផ្នែកជំនាញបានចុះពិនិត្យ។

ដោយអនុវត្តន៍តាមគោលការណ៍ ដឹកនាំជាប្រចាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខពេញវុធ អភិបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង ករណី “ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន” ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៩នាក់ ស្រី០៣នាក់ ដែលបានពិនិត្យធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាក់ស្តែងរកឃើញ ជនសង្ស័យចំនួនៈ១៥នាក់ ស្រី០២នាក់ វិជ្ជមាន(មានសារធាតុញៀន)។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ សុ ភា ភេទប្រុស  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

២-ឈ្មោះ ង៉ែ ឆាយហ៊ី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៣-ឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៤-ឈ្មោះ ប៉ិន ឆៃយ៉ា ភេទប្រុស  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៥-ឈ្មោះ ប៉េត ឆេន ភេទប្រុស  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៦-ឈ្មោះ ខឿន វណ្ណនេត ភេទប្រុស  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៧-ឈ្មោះ សៅ សាម៉ៅ ភេទប្រុស  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៨-ឈ្មោះ ហឿន ធា ភេទប្រុស  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៩-ឈ្មោះ ជិន ពិសិដ្ឋ ភេទប្រុស  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

១០-ឈ្មោះ គៀត ណាង ភេទប្រុស  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

១១-ឈ្មោះ វង្ស ហិន ភេទប្រុស  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

១២-ឈ្មោះ តុប ចាន់វាសនា ភេទប្រុស  ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ

១៣-ឈ្មោះ ដា ទី ភេទប្រុស  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

១៤-ឈ្មោះ ស្មើ ស្រីណែត ភេទស្រី  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

១៥-ឈ្មោះ រស់ ស្រីស្រស់ ភេទស្រី  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

វត្ថុតាងដកហូត៖ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន

ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវ និងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ