សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីឆក់កាបូបយួរដៃ ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៦នាក់ ករណីឆក់កាបូបយួរដៃ នៅចំណុចទល់មុខសាលាអន្តរជាតិវេស្ទើន ផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលហេតុការណ៍នោះកើតឡើង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៥៥នាទី បង្កដោយជនសង្ស័យ ០៧នាក់ គេចខ្លួន ០១នាក់ ឈ្មោះ បឿក ។

ជនសង្ស័យឃាត់ខ្លួន០៦នាក់ ៖

១-ឈ្មោះ ស្រេង បាលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)

២-ឈ្មោះ មាស ចាន់វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)

៣-ឈ្មោះ អៀម ពិសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)

៤-ឈ្មោះថន ប៊ុនឆាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)

៥-ឈ្មោះវ៉ាត់ ថារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)

៦-ឈ្មោះ អ៊ុច ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីជនរងគ្រោះឈ្មោះ ហេង ចិន្តា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេ៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបាត់បង់សម្ភារៈដូចជា៖ កាបូបយួរដៃ០១ , ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន១១ម៉េក , ប្រាក់ដុល្លា១.០០០ដុល្លា និងឯកសារមួយចំនួន ។

ក្រោយពីកើតហេតុ ជនសង្ស័យបន្សល់ទុកសម្ភារៈ ម៉ូតូ០២គ្រឿង៖
១-ម៉ាកនិច ពណ៌សលាយទឹកក្រូច ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IH-8261
២-ម៉ាកSCOPY ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IH-0363របស់ជនសង្ស័យ

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ