សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូឬស្សីទី៤ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពីបទឆក់ទូរសព្ទដៃ

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូឬស្សីទី៤ បានសហការណ៍ជាមួយកម្លាំងល្បាត របស់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពីបទឆក់ទូរសព្ទដៃ នៅចំណុចមុខផ្ទះលេខ ៦៦Eo ផ្លូវ ២១៧ ភូមិ៥ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

១ ឈ្មោះ ឡុង ស៊ុន ភេទ ប្រុស អាយុ ១៤ ឆ្នាំ ខ្មែរ មុខរបរ សិស្សសាលា ប៊ែលធី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិ មិនចាំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ

២/ ឈ្មោះ សឿ ចាន់ឡឺ ភេទ ប្រុស អយុ ១៥ឆ្នាំ ខ្មែរ មុខរបរសិស្សសាលា យុគន្ធរ ថ្នាក់ទី៩ ស្នាក់នៅផ្ទះលេខមិនចាំ ផ្លូវ ២៨៨ ភូមិមិនចាំ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង

ជនរងគ្រោះឈ្មោះ ព្រ ហ៊ីមសាម៉ា ភេទ ស្រី អាយុ ២៨ ឆ្នាំ ខ្មែរឥស្លាម មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ ៨ ផ្លូវជាតិលេខ ៦  សង្កាត់ជ្រោយសង្វារ ខណ្ឌជ្រោយសង្វារ។

វត្ថុតាង និងសម្ភារៈចាប់យកពីជនសង្ស័យរួមមាន៖

១/ទូរសព្ទ័ម៉ាកអាយហ្វូន X MAX ពណ៌ខ្មៅ មានស៊ីម

២/ម៉ូតូ១គ្រឿងម៉ាក និចស៊េរី ២០២០ ពណ៌សរ ពាក់ស្លាកលេខ ភ្នុំពេញ1IJ 1963 ជាមធ្យោបាយជនសង្ស័ជិៈធ្វើសកម្មភាពឆក់

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាម នីតិវិធីច្បាប់ ចំណែកទូរសព្ទ័ដៃ សមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ