សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមចោរវាយប្លន់យកម៉ូតូចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗ

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២ និង០០នាទី ថ្ងៃត្រង់ ស្ថិតនៅភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងករណីវាយប្លន់យកម៉ូតូ។

ហេតុការណ៍​​​ប្លន់​​​​​​នេះ កើត​ឡើង​​នៅសង្កាត់កាកាប២ ជនសង្ស័យ​ធ្វើ​​សកម្ម​ភាពប្លន់យកម៉ូតូបានតែប៉ុន្មានម៉ោង ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវតាមបង្ក្រាបបានភ្លាមៗ នៅថ្ងៃដ៏ដែល។

វត្ថុតាំងដកហូត៖ ម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីលេត ជារបស់ជនរងគ្រោះឈ្មោះ តុង សុភាព។

បច្ចុប្បន្នជនសង័្សយទាំង៤នាក់ខាងលើ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ