សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកទូរស័ព្ទ

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទី មានជនសង្ស័យ០២នាក់ បានហៅម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ កុយ ពុទ្ធារី ភេទប្រុស អាយុ៣៩ឆ្នាំ ជិះពីម្តុំលូប្រាំ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងជ័យទី៣ ខណ្ឌមានជ័យ ទៅកាន់ម្តុំក្លឹបសេះមាស ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ពេលមកដល់ចំណុចក្បែរដីឡូតិ៍គ្មានលេខ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ជនសង្ស័យទាំង០២នាក់ បានឲ្យជនរងគ្រោះឈប់ម៉ូតូកង់បី ភ្លាមនោះជនសង្ស័យឈ្មោះ ធី ហៅ ង៉ោល បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿង ម៉ាកវីវ៉ូវ៉ាយ៣០ ពណ៍ស របស់ជនរងគ្រោះ ដែលទុកនៅចង្កូតម៉ូតូកង់បី សម្រាប់មើលផែនទី និងវាស់គីឡូម៉ែត្រ រត់ចូលទៅក្នុងព្រៃស្មៅនៅក្បែរផ្លូវបាត់។

ចំណែកជនសង្ស័យឈ្មោះ យ៉ាន់ វាសនា ហៅ រស់ បានចុះពីលើម៉ូតូកង់បីរត់គេចខ្លួន ភ្លាមៗ ជនរងគ្រោះបានដេញតាមពីក្រោយស្រែកឆោរឡោឡើង ទន្ទឹមនោះកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានមកដល់ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាន់ វាសនា ហៅ រស់ យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់តែម្តង។

សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកវីវ៉ូវ៉ាយ៣០ ពណ៍ស ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ យ៉ាន់ វាសនា ហៅ រស់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ