សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

នៅថៃ្ងទី២០ ខែតុលា ឆាំ្ន២០២០ វេលាម៉ោង១៦:០០នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកអន្តាគមន៍ និងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាល បឹងសាឡាង និងកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់បឹងសាឡាង បានចុះធ្វើរដ្ឋបាល ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ បុន ឈន បន្ទប់លេខ០៨ ផ្លូវលេខ២៦១ ក្រុម២ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ