សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បី (PassApp ) ០១គ្រឿង

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១១ និង៣០នាទី កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បី (PassApp ) ០១គ្រឿង នៅចំណុចលើដងផ្លូវ១២៦ ភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលបានប្រព្រឹត្តបទល្មើសលួច នៅចំណុចមុខផ្ទះលេខ៣០AE1 ផ្លូវលេខ៥៩២ ក្រុមទី៤៦ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤:០០នាទីទាបភ្លឺ ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពេជ្រ វណ្ណនី ហៅ នី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិតាកោ ឃុំព្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូកង់បី (PassApp) ០១គ្រឿង ពណ៌ស (បាញ់ថ្នាំប្តូរមកពណ៌ស្វាយ) ដែលមានលេខតួ: 07383 និងលេខម៉ាស៊ីន: 38274 ជារបស់ជនរងគ្រោះ ដែលជនសង្ស័យលួចពីជនសង្ស័យឈ្មោះ ពេជ្រ វណ្ណនី។

បច្ចុប្បន្នជនសង្ស័យ កម្លាំងផ្នែកកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ