- សន្តិសុខសង្គម ៥ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើកាំបិតបុ័ងតោកាប់ឲ្យបួស
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើកាំបិតបុ័ងតោកាប់ឲ្យបួស នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ូច សុភា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡានក្រុមហ៊ុន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជនសង្ស័យឈ្មោះ ចាន់ កី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡានក្រុមហ៊ុន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានយកកាំបិតបុ័ងតោកាប់ ជនរងគ្រោះ ឲ្យរបួសក្បាល បបូរមាត់ ដេរ១២ថ្នេរ ។ សម្ភារៈបន្សល់ទុក៖ កាំបិតបុ័ងតោ ០១ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៤ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០២ករណី
បណ្តាលឲ្យ៖ -របួស : ០៣ នាក់ (ធ្ងន់ ០៣) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០១ករណី -រថយន្ត និង កង់បី : ០១ករណី មូលហេតុ ៖ -បើកបរលឿន : ០១ករណី -មិន គោរពសិទ្ធិ : ០១ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌជ្រោយចង្វារ : ០១ករណី – ខណ្ឌឫស្សីកែវ : ០១ករណី
- សន្តិសុខសង្គម ៣ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០៥ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០១ នាក់ -របួស : ០៧ នាក់ (ធ្ងន់ ០៥ ស្រាល ០២) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០៣ ករណី -ម៉ូតូ និង ម៉ូតូ : ០២ ករណី មូលហេតុ ៖ -បើកបរលឿន : ០២ ករណី -មិនគោរពសិទ្ធិ : ០១ ករណី -មិនប្រកាន់ស្តាំ : ០២ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌ ដូនពេញ : ០១ ករណី – ខណ្ឌ បឹងកេងកង : ០១ […]
- សន្តិសុខសង្គម ១ ធ្នូ ២០២០
សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង បានស្រាវជ្រាវ និងបង្ក្រាបបានជនសង្ស័យចំនួន ០៣នាក់ ករណីហឹង្សាដោយចេតនា កាប់កំទេចម៉ូតូ និងមួកសុវត្ថិភាព
នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីហឹង្សាដោយចេតនា ធ្វើឲ្យខូចខាតម៉ូតូ និងមួកសុវត្ថិភាព នៅមូលដ្ឋានសង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ហេតុការណ៍នេះ កើតឡើងវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៣០០ កែវ១០៥ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង បង្កដោយជនសង្ស័យ រួមបក្ខពួក បានធ្វើសកម្មភាពកាប់វាយបំផ្លិចបំផ្លាញ ម៉ូតូរបស់ជនរងគ្រោះឈ្មោះ គង់ វុទ្ធី ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់រួមមាន៖ ១- ឈ្មោះ រ៉េត សេរីរតនៈ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៥ ផ្លូវ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ២- ឈ្មោះ […]
- សន្តិសុខសង្គម ១ ធ្នូ ២០២០
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ
នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨ និង៥៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះ១៧២ហ្សិត២ ផ្លូវព្រះនរោត្តម ក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះឈ្មោះ Sabina ភេទស្រី ជនជាតិអង់គ្លេស មុខរបរ អ្នកបកប្រែភាសាចិន ស្នាក់នៅផ្ទះជួល ផ្លូវនរោត្តម ក្រុម៣៧ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ សោម ប៊ុនណារ៉ូ ភេទប្រុស ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាក្តុល ឃុំតាក្តុល ស្រុកតាខ្មៅ ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលហេតុការណ៍ ជនសង្ស័យជិះម៉ូតូដុបជនរងគ្រោះចេញពីផ្ទះ មកឈប់នៅផ្លូវច្រកតូចមួយ ក្បែរផ្ទះជនរងគ្រោះ រួចក៍មកឃើញជនរងគ្រោះ កំពុងឈរចុចទូរស័ព្ទតែម្នាក់ឯង ខណៈនោះជនសង្ស័យឃើញដូចនោះ ក៍ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីដៃជនរងគ្រោះបានសំរេច។ ភ្លាមនោះជនរងគ្រោះ បានស្រែកឆោរទ្បោ បង្កការភ្ញាក់ផ្អើលដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ កំពុងល្បាត […]
- សន្តិសុខសង្គម ២៨ វិច្ឆិកា ២០២០
កម្លាំងផ្នែកជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈជាអនីតិជន
នៅថៃ្ងទី២៨ ខែវិច្ឆិកា ឆាំ្ន២០២០ វេលាម៉ោង១១ និង៣០នាទី កម្លាំងផ្នែកជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ទឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈអនីតិជន នៅចំណុចហាងកាហ្វេ Dambo តាមបណ្ដោយផ្លូវលេខ២១៧ ភូមិ០៤ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆាំ្ន២០២០ វេលាម៉ោង១៤ និង០០នាទី បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាអនីតិជនឈ្មោះ ថសន ដោយជនរងគ្រោះបានរៀបរាប់ថានៅវេលាម៉ោង១៣ និង០០នាទី សង្សាររបស់រូបគេឈ្មោះ ប៉េង សូរិយា ដែលស្គាល់គ្នាតាមរយៈគណនីហ្វេសប៊ុកឈ្មោះ YGSs បានឆាតមកជនរងគ្រោះ ដោយបបួលទៅមើលកុនតែ០២នាក់ នៅម្ដុំក្រោយផ្សារសុវណ្ណា ប៉ុន្ដែពេលចូលទៅដល់ក្នុងបន្ទប់រោងកុន I cinema ជនសង្ស័យបានធ្វើសម្មភាពសេពសន្ថវៈ លើជនរងគ្រោះ តែមិនបានសម្រេចរហូតដល់ទៅ០៣ដង។ បន្ទាប់ពីចាកចេញពីរោងកុន ជនសង្ស័យបានលួងលោមថានឹងចូលស្តីដណ្តឹងជនរងគ្រោះតាមផ្លូវច្បាប់ ប៉ុន្តែក្រោយជនសង្ស័យ បានប្លុកហ្វេសប៊ុកមិនអាចទំនាក់ទំនងបាន ទើបជនរងគ្រោះសម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ទឹក តែម្តង។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន បឹងកឹងកង ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៤ វិច្ឆិកា ២០២០
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវ និងបង្ក្រាបបានជនសង្ស័យចំនួន៨នាក់ ករណីជួញដូរដោយខុសច្បាស់ នូវសារធាតុញៀន
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១ និង១៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សុង ដេត កម្លាំងជំនាញ បានប្រើប្រាស់វិធានការជំនាញសួរចម្លើយ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបានសហការជាមួយកម្លាំងបញ្ជាការឯកភាពខណ្ឌ បើកកិច្ចប្រតិបត្តិការ ឆែរឆេរត្រួតពិនិត្យចំពោះទីតាំងតំបន់ខាងលើ រកឃើញវត្ថុតាង ជាឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដាវកែច្នៃខុសច្បាប់ ចំនួន០១ដើម ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។ ជនសង្ស័យដែលត្រូវកម្លាំងផ្នែកឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះសាន សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ២- ឈ្មោះវណ្ណ ចាន់ថា […]
- សន្តិសុខសង្គម ២៤ វិច្ឆិកា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ច្បារអំពៅ២ បង្ក្រាបគ្រឿងញៀនចំនួន២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ច្បារអំពៅ២ បង្ក្រាបគ្រឿងញៀនចំនួន០២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ១- ជនសង្ស័យឈ្មោះវ៉េង វ៉ាន់ឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ។ ២- ជនសង្ស័យឈ្មោះខែន ឆាលី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចមុខដីឡូតិ៍គ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២។ ៣- ជនសង្ស័យឈ្មោះហា សំណាង ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចមុខដីឡូតិ៍គ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២។ វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១៦កញ្ចប់ថង់តូច និងកង់០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ […]
- សន្តិសុខសង្គម ២៤ វិច្ឆិកា ២០២០
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១ និង១៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្តាន់ពីរ R6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន២០៩ កញ្ចប់ ក្នុងនោះមានកញ្ចប់ធំចំនួន០ ៣កញ្ចប់, ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៣ វិច្ឆិកា ២០២០
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
កាលពីថៃ្ងទី២២ ខែវិច្ឆិកា ឆាំ្ន២០២០ វេលាម៉ោង២២ និង១០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវលេខ៥៨៦ ក្រុម៦៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពញ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕