សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចឆក់ទូរសព្ទ័

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០០ និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌចំការមន ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីលួចឆក់ទូរសព្ទ័ដៃម៉ាកOPPO RENO3 ពណ៌ខ្មៅ។ ចំណែកជនរងគ្រោះឈ្មោះ ហុង សុវណ្ណារ័ត្ន ភេទស្រី ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៣២ ផ្លូវលំ ភូមិព្រៃព្រីង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍លួចនេះកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល១៤ និង២០នាទី នៅចំណុចផ្លូវលេខ៣៩០ កែងផ្លូវលេខ៩៥ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះ ឌីវ សីហា ហៅ ហួយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងឈ្មោះ សំ រង្សសី ហៅ សី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញចាប់យកម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ ខៀវ សេរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ ១IL៩៣៥៧ ។

សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាកOPPO RENO3 ពណ៌ខ្មៅ ចំនួន ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ