សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចយឿលក់ត្រី ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១- ឈ្មោះសេង សៀងហា ហៅជ្រូក ភេទប្រុស ជនជាតិខ្មែរ
២- ឈ្មោះ ឈាង ដាវីត ហៅវីត ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ក្រោយពីឃាត់ខ្លួនជនសង្ស័យ ឈ្មោះសេង សៀងហា ហៅជ្រូក រួមនិងអាវុធម៉ាកបេរឺតាលេខM ៥០៩៣៥Z ចំនួន០១ដើម ដែកកាច់កម៉ូតូចំនួន១ កម្លាំងជំនាញការិយាល័យ បានអនុវត្តន៍វិធានការជំនាញ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃដដែល កម្លាំងជំនាញការិយាយល័នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈាង ដាវីត ហៅ វីត នៅចំណុចស្តុបផ្សារហ្សិនជូរីផ្លាហ្សា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីសាកសួរជនសង្ស័យ បានសារភាពថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ខ្លួននិងបក្សពួក ឈ្មោះភ័ក្រ្ត បានធ្វើសកម្មភាពគាស់ផ្ទះនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ យកបានអាវុធ ម៉ាកបេរឺតាចំនួន០១ដើម អាយផេត០១ ប្រាក់៤០០ដុល្លា ចំណែកអាវុធម៉ាកបេរឺតា ខ្លួនបានយកទៅលក់ឲ្យឈ្មោះសេង សៀងហា ហៅជ្រូក តម្លៃ៦០០ដុល្លា តែឈ្មោះជ្រូក ពុំទាន់មានលុយឲ្យនៅឡើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ
បានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ