- សន្តិសុខសង្គម ១០ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០២ករណី
បណ្តាលឲ្យ ៖ -របួស : ០២ នាក់ (ធ្ងន់ ០២) គ្រោះថ្នាក់រវាង៖ -រថយន្ត និង ម៉ូតូ : ០២ ករណី មូលហេតុ៖ -មិន គោរពសិទ្ធិ : ០២ ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ – ខណ្ឌ៧មករា : ០១ ករណី – ខណ្ឌទួលគោក : ០១ ករណី
- សន្តិសុខសង្គម ១០ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីឆក់ទូរស័ព្ទដៃ
កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខតារាងបាល់ ផ្លូវ១៩៥៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះ សៀន គឹមសៀ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ២- ឈ្មោះ ផា ថុនា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ៣- ឈ្មោះ រ៉ូហ្សា ស្កាដេវីត ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូ០២គ្រឿង ឌុបគ្នាចំនួន០៣នាក់ ឆក់ទូរសព្ទ័ដៃ […]
- សន្តិសុខសង្គម ៩ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០៥ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០២ នាក់ -របួស : ០៦ នាក់ (ធ្ងន់ ០៥ ស្រាល ០១) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០២ ករណី -រថយន្ត និង កង់បី : ០១ករណី -ម៉ូតូ និង ម៉ូតូ : ០១ករណី -ម៉ូតូ និង ថ្មើរជើង : ០១ករណី មូលហេតុ ៖ -មិនគោរពសិទ្ធិ : ០២ ករណី -បើកបរ លឿន : ០២ ករណី -មិនគោរពភ្លើង : ០១ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – […]
- សន្តិសុខសង្គម ៨ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០១ករណី
បណ្តាលឲ្យ៖ -របួស : ០៣ នាក់ (ធ្ងន់ ០២ ស្រាល ០១ គ្រោះថ្នាក់រវាង ៖ -កង់បី និង ម៉ូតូ : ០១ករណី មូលហេតុ ៖ -មិនគោរពសិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌបឹងកេងកង : ០១ ករណី
- សន្តិសុខសង្គម ៧ ធ្នូ ២០២០
កម្លាំងផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថៃ្ងទី០៦ ខែធ្នូ ឆាំ្ន២០២០ វេលាម៉ោង២៣ និង២០នាទី យប់ កម្លាំងផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៧ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០២ករណី
បណ្តាលឲ្យ៖ -ស្លាប់ : ០១ នាក់ -របួស : ០២ នាក់ (ធ្ងន់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០២ ករណី មូលហេតុ ៖ -មិន គោរពសិទ្ធិ : ០១ ករណី -មិន ប្រកាន់ស្តាំ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ – ខណ្ឌជ្រោយចង្វារ : ០១ ករណី – ខណ្ឌកំបូល : ០១ ករណី
- សន្តិសុខសង្គម ៥ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចក្នុងវត្តធុតង្គចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់រួមមាន៖ ១-ឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ថៃ កុសល ហៅ សត្សា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១១ និង០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានស្រាវជ្រាវបង្ក្រាប មុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចក្នុងវត្តធុតង្គចំការដូង […]
- សន្តិសុខសង្គម ៥ ធ្នូ ២០២០
កម្លាំងជំនាញនៃកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យចំនួន៦នាក់ ករណីជួញដូរភេទ
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម សហការជាមួយកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ករណីជួញដូរភេទ នៅចំណុចក្នុងផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ សៀ អ៊ីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន(មេការហាងម៉ាស្សា) ២-ឈ្មោះ ជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា) ៣-ឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ (ស្រីម៉ាស្សា) ៤-ឈ្មោះ ជិន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន(លក់ដូរ) ៥-ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស […]
- សន្តិសុខសង្គម ៥ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ)
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (យកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ) នៅចំណុចក្រុមហ៊ុន អ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ Bouillot Gauhtier Jacques Marie ភេទប្រុស ជនជាតិជប៉ុន មុខរបរ ប្រធានក្រុមហ៊ុន អ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ស្នាក់ផ្ទះជួលលេខ១៧ ផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ ទូច បុព្វត្តា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែកលក់ ក្រុមហ៊ុនអ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា បានយកលុយរបស់ក្រុមហ៊ុន ដោយគ្មានការអនុញ្ញាតពីជនរងគ្រោះ។ សម្ភារៈបាត់បង់៖ លុយចំនួន ៩.២១៤,៨៧ដុល្លារ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល […]
- សន្តិសុខសង្គម ៥ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទ័ដៃ
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះសំណាក់បៃតង ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យចំនួន០២នាក់ គេចខ្លួនម្នាក់ឈ្មោះម៉េង។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ គង់ ចៅអ៊ូ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៩ និង០០នាទី ជនសង្ស័យ និងបក្ខពួកបានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃ អាយហ្វូនសេវែនផ្លឹស ០១គ្រឿង ពីជនរងគ្រោះពីជនរងគ្រោះឈ្មោះ ហ៊ាង អ៊ាងណៃ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់ផ្ទះលេខ១៥៦ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ អាយហ្វូនសេវែនផ្លឹស ០១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕