សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ខ្សែក

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧ និង០០នាទី កម្លាំងផ្នែកជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ករណីលួចឆក់ខ្សែក នៅចំណុចផ្លូវ២៧៤ កែង២០៥ ភូមិ០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ច្រឹង លាងអ៊ី ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិពោធិញៀន សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងលក់បន្លែ គោលបំណងយករម៉ុកទៅផ្ញើរនៅសាលារៀន ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យជិះម៉ូតូមកពីក្រោយជនរងគ្រោះ រួចធ្វើសម្មភាពលូកដៃឆ្វេងឆក់យកខ្សែករបស់ជនរងគ្រោះ បានសម្រេចរួចជិះម៉ូតូគេចខ្លួន។

ភ្លាមនោះជនរងគ្រោះ ក៏បានស្រែកចោរៗ ជនសង្ស័យភ័យ ក៏បើកម៉ូតូជុលទៅបុកនិងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួល បន្ទាប់ មកសមត្ថកិច្ចល្បាតទៅដល់កន្លែងកើតហេតុធ្វើការឃាត់ជនសង្ស័យខ្លួន រួមនិងវត្ថុតាងនាំមកប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ រង្សី ហៅ រង្សី ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដឹកអនឡាញ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ២១៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

វត្ថុតាងចាប់យក៖ ម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1 IL1681 ជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ, ទូរស័ព្ទ០១ គ្រឿង ម៉ាក oppo ពណ៍ស្វាយ, ខ្សែករលោហធាតុពណ៍លឿងទុំ បន្តោងគ្រប់មូល ចំនួន០១ ខ្សែ ជារបស់ជនរងគ្រោះ ដែលដកហូតពីជនសង្ស័យ ប្រគល់ឲ្យជនរងគ្រោះវិញ តាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ