សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ និងកម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១០៧១ ដចន របស់ចៅក្រមស៊ើបសួរលោកលីសុខឡេង ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។

ជនសង្ស័យឈ្មោះ ហេង សំណាង ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងសំណង់ ស្នាក់នៅផ្ទះលេខ១៤៣DE2Z ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ