សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកង១ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកង១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ សាន យូណាវ ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងប្រហែល១៦ និង៤០នាទី ជនរងគ្រោះបានចូលទៅក្នុងផ្សារបឹងកេងកង ដើម្បីរកទិញខោអាវ ពេលកំពុងទិញខោអាវ ជនសង្ស័យបានលូកយកទូរស័ព្ទដៃពីកាបូបស្ពាយរបស់ជនរងគ្រោះ បានសម្រាចបំរុងគេចខ្លួន តែអ្នកលក់ខោអាវឃើញស្រែក ភ្លាមនោះជនរងគ្រោះចាប់ជាប់ហើយបាននាំជនសង្ស័យ ព្រមទាំងវត្ថុតាងមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកង១ តែម្តង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះណុប ស្រីពិន ភេទស្រី មុខរបរ រត់តុលើកស្រាបៀ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ២៩ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចដកហូតវត្ថុតាង ទូរស័ព្ទដៃ០១ គ្រឿងម៉ាកអាយហ្វូន៧ ជារបស់ជនរងគ្រោះ រួចប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើរសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ