- សន្តិសុខសង្គម ១៧ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០៥ករណី
បណ្តាលឲ្យ៖ -ស្លាប់ : គ្មាន -របួស : ០៦ នាក់ (ធ្ងន់ ០៥ ស្រាល ០១ ) គ្រោះថ្នាក់រវាង៖ -រថយន្ត និងម៉ូតូ : ០៣ ករណី -ម៉ូតូ និងចិញ្ចើមផ្លូវ : ០១ ករណី -ម៉ូតូ ដួល ខ្លួនឯង : ០១ ករណី មូលហេតុ៖ -បើកបរលឿន : ០២ ករណី – មិន ប្រកាន់ ស្តាំ : ០២ ករណី -មិន គោរព សិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌជ្រោយចង្វារ : ០១ ករណី […]
- សន្តិសុខសង្គម ១៦ ធ្នូ ២០២០
កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែលើ ធ្វើការល្បាតនៅក្នុងមូលដ្ឋាន លុះមកដល់បណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ រាជធានីភ្នំពេញ នៅចំណុចច្រកចូលសំណង់មិនរៀបរយ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យេន យ៉ាន់ កំពុងឈរលក់ថ្នាំញៀន។ ១-ជនសង្ស័យឈ្មោះ យេន យ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្នានលេខ ផ្លូវ៦០ម៉ែត្រ ក្រុម០៨ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ខមានជ័យ។ ២-ជនសង្ស័យឈ្មោះ ឯក ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្នានលេខ ក្រុម៨ ភូមិព្រែកតាគង់ សង្កាក់ចាក់អង្រែលើ ខណ្ខមានជ័យ។ ក្រោយពីបានធ្វើការសាកសួរ និងស្តាប់ចម្លើយជនសង្ស័យ បានសារភាពថាថ្នាំញៀនចំនួន ០៨កញ្ចាប់ថង់តូច នោះខ្លួនបានទៅទិញពីឈ្មោះ ឯក ចិន្ដា ក្នុងតម្លៃ […]
- សន្តិសុខសង្គម ១៥ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០២ករណី
បណ្តាលឲ្យ៖ -ស្លាប់ : ០១ នាក់ -របួស : ០១ នាក់ ( ស្រាល ) គ្រោះថ្នាក់រវាង៖ -រថយន្ត និងម៉ូតូ : ០១ ករណី -រថយន្ត និង រ៉ឺម៉ក : ០១ ករណី មូលហេតុ៖ -ខុសបច្ចេកទេស : ០១ ករណី -មិនគោរពសិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌជ្រោយចង្វារ : ០១ ករណី – ខណ្ឌមានជ័យ : ០១ ករណី
- សន្តិសុខសង្គម ១៤ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០៥ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០២ នាក់ -របួស : ១១នាក់ (ធ្ងន់ ០៤ ស្រាល ០៧ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០១ ករណី – ម៉ូតូ និង ម៉ូតូ : ០២ ករណី – ម៉ូតូ និង ចិញ្ចើមផ្លូវ : ០១ ករណី – ម៉ូតូ និងខឿនសួន : ០១ ករណី មូលហេតុ ៖ -បើកបរលឿន : ០២ ករណី -មិនគោរពសិទ្ធិ : ០២ ករណី -បើកបរជែង : ០១ […]
- សន្តិសុខសង្គម ១៣ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់ពាក្យសម្ដី ឈានដល់យកដំបងដែក វាយបណ្តាលឲ្យរបួសក្បាល
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់យកដំបងដែក វាយបណ្តាលឲ្យរបួសក្បាល នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ តាន់ ពិសុទ្ធ ហៅ ប្រុស ហៅ ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៣៩ ផ្លូវលំ ភូមិ ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងសំណង់។ ជនរងគ្រោះឈ្មោះ តាន់ ស៊ីវអេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មេផ្ទះ។ ហេតុការណ៍កើតឡើង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង២១និង០០នាទី ជនរងគ្រោះកំពុងអង្គុយលេងនៅមុខ (ចំណុចកើតហេតុ) […]
- សន្តិសុខសង្គម ១៣ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០២ករណី
បណ្តាលឲ្យ៖ -ស្លាប់ : គ្មាន -របួស : ០៣នាក់ (ធ្ងន់ ០៣ ) គ្រោះថ្នាក់រវាង៖ -រថយន្ត និង ម៉ូតូ : ០២ករណី មូលហេតុ៖ -មិនគោរពសិទ្ធិ : ០២ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ – ខណ្ឌជ្រោយចង្វារ : ០១ករណី – ខណ្ឌដូនពេញ : ០២ករណី
- សន្តិសុខសង្គម ១២ ធ្នូ ២០២០
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បង្ក្រាបបានម៉ូតូបំពាក់ស៊ីម៉ាំងប្រែនចំនួន ១២គ្រឿង បង្កសម្លេងរំខានដល់អ្នកដទៃ
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បានបង្រ្កាបមធ្យោបាយគ្រប់ប្រភេទ (ម៉ាស៊ីន បំពងសំឡេង ស៊ីម៉ាំងប្រែន) នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលបង្កការរំខានដល់ការសំរាក ការរស់នៅ ដល់ថ្នាក់ដឹកនាំ ទូត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ វិនិយោគបរទេស ព្រមទាំងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គម។ ប្រតិបត្តិការនេះ ចាប់ពីវេលាម៉ោង ៦ និង០០នាទីព្រឹក រហូតដល់ម៉ោង២៤ និង៣០នាទី។ ចំពោះមុខកម្លាំងអធិការដ្ឋាននគរបាល បានធ្វើសកម្មភាពត្រួតពិនិត្យ និងបង្ក្រាបតាមបណ្តោយផ្លូវរួមមាន៖ ១-ផ្លូវព្រះមុន្នីវង្ស ២-ផ្លូវព្រះនរោត្តម ៣-ផ្លូវព្រះសុរាម្មរិទ្ធ ៤-ផ្លូវសុធារស់ ៥-ផ្លូវព្រះស៊ីសុវត្ថិ ៦-ផ្លូវក្រមួនស ៧-ផ្លូវ២៤០ជាប់ព្រះបរមរាជវាំង ៨-ផ្លូវ២៤២ និងរង្វង់មូលវិមានឯករាជ្យ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបបានម៉ូតូចំនួន ១២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំ ណែនាំដល់ម្ចាស់យានយន្ត បញ្ឈប់ការប្រើប្រាស់មធ្យោបាយ ខុសប្រក្រតី៕
- សន្តិសុខសង្គម ១២ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០១ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០១នាក់ (ធ្ងន់ ) គ្រោះថ្នាក់រវាង៖ – រថយន្ត និងម៉ូតូ : ០១ករណី មូលហេតុ ៖ -មិនគោរពសិទ្ធិ : ០១ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ – ខណ្ឌ ពោធិ៍សែនជ័យ : ០១ករណី
- សន្តិសុខសង្គម ១១ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី មានករណីលួចទូរស័ព្ទដៃ នៅចំណុចលើចិញ្ចើមផ្លូវមុខផ្ទះលេខ៤០ ផ្លូវលេខ ៤៤០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះ ហេង បញ្ញា ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ លី លក្ខិណា ភេទស្រី ជនជាតិ ខ្មែរ មុខរបរ លក់ទឹកក។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះកំពុងដេកផ្អែកធុងទឹកកក ហើយដាក់ទូរស័ព្ទដៃម៉ាកវីវ៉ូ (VIVO)លើក្បាលដំណេក ពេលនោះជនសង្ស័យ បានដើរមកដល់ចំណុចកើតហេតុខាងលើ ដោយឃើញឪកាសល្អ ជនសង្ស័យក៍ធ្វើសកម្មភាពលួចយកបានសម្រាច រួចដើរមករកម៉ូតូកង់បីជិះ ក្នុងគោលបំណងយកទូរស័ព្ទ ទៅលក់នៅម្តុំផ្សារអូរឬស្សី។ ពេលជនសង្ស័យមកដល់ចំណុចរង្វង់មូល សំពៅមាស ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជនរងគ្រោះតាមទាន់ ក៍ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ ជួយឃាត់ជនសង្ស័យ រួចក៏ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី១ ដើម្បីធ្វើការសាកសួរ។ […]
- សន្តិសុខសង្គម ១១ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០២ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០២ នាក់ -របួស : គ្មាន គ្រោះថ្នាក់រវាង ៖ -រថយន្ត និង បង្គោលភ្លើង : ០១ ករណី -ម៉ូតូ និង របាំងផ្លូវ : ០១ ករណី មូលហេតុ៖ -បើកបរ លឿន : ០២ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌឫស្សីកែវ : ០១ ករណី – ខណ្ឌជ្រោយ ចង្វា រ : ០១ ករណី