សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ បង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ និងកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានសហការជាមួយកម្លាំងសាលាសង្កាត់ ស្ទឹងមានជ័យទី១ ចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ខមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ អ៊ុក ផាន់ណា ភេទប្រុស ជនជាតិខ្មែរ មុនរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ០៤ ផ្លូវបេតុង ភូមិមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ប្រាក់ ផល្លា ភេទប្រុស ជនជាតិខ្មែរ មុនរបរ សន្តិសុខក្រុមហ៊ុនប្រូតិច ស្នាក់នៅបន្ទប់ជួលលេខ០៤ ភូមិមានជ័យទី២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ សៅ វ៉េងហាក់ ភេទប្រុស ជនជាតិខ្មែរ មុនរបរមិនពិត ប្រាដក ស្នាក់នៅផ្ទះជួល ផ្លូវបេតុ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ រស់ សម្បត្តិ ភេទប្រុស ជនជាតិខ្មែរ មុនរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះលេខ៣០៩ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ខ មានជ័យ រាជធានីភ្នំពេញ។

វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖
១-ក្រាមពណ៌សរថ្លាចំនួន ២៧កញ្ចប់ (០៦កញ្ចាប់ថង់ធំល្មម និង២១ថង់តូច) សង្ស័យជាថ្នាំញៀន ។
២-កូនថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន ។
៣-ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
៤-ម៉ូតូ០១គ្រឿងម៉ាកសង់ពណ៌ ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ1E ពោធិ៍សាត់ 0272 និងកាបូកស្ពាយពណ៍សូកូឡា០១។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្នាននគរបាល ខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ