- ព័ត៌មានជាតិ ៥ មិថុនា ២០២០
សេចក្តីបកស្រាយបំភ្លឺ ចំពោះករណីជម្លោះឌឺដងជាពាក្យសំដីដាក់គ្នា ទេីបឈានដល់ផ្ទុះអាវុធចំនួន៣គ្រាប់
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ចំពោះករណីជម្លោះរវាងក្រុមពីរភាគី កាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានលំអិតស្តីអំពីករណីនេះ÷ ករណីនេះបង្កឡើងដោយគូភាគីទាំង២ក្រុម មានការឌឺដងជាពាក្យសំដីដាក់គ្នា ទេីបឈានដល់ការគប់ដុំថ្មទៅលេីភាគីមួយក្រុមទៀត ដែលធ្វេីឲ្យមានការផ្ទុះអាវុធចំនួន៣គ្រាប់ នៅចំនុចមុខសាលាចតុមុខ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដំណើររឿងកើតដោយសារការ មើលមុខគ្នា ភាគីទាំងសងខាងជិះមកដល់ស្តុបចតុមុខ ទិសដៅបញ្ច្រាសគ្នាភាគីបង្កបានសួរទៅភាគីម្ខាងទៀតថា “ពួកហ្អែងចង់ធ្វេីអី្វ” ហើយក៏នាំគ្នាស្ទុះទៅរើសដុំថ្ម គប់សំដៅទៅក្រុមមួយទៀត ភ្លាមនោះស្រាប់តែភាគីម្ខាងទៀតមានអាវុធក៏បានបាញ់គំរាមឡេីងលេីចំនួន៣គ្រាប់ ឃេីញដូច្នេះភាគីខាងគប់ដុំថ្មបានរត់ចូលផ្ទះលក់បបរជាប់សាលាចតុមុខ ឯភាគីផ្ទុះអាវុធបានជិះម៉ូតូចេញបាត់ទៅ ។ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅដល់កន្លែងកេីតហេតុ ហេីយភាគីបង្កចំនួន៤នាក់ ដែលបានគប់ដុំថ្មត្រូវបានកំលាំងខណ្ឌ.ប៉ុស្តិ៍ យកមកដើម្បីធ្វើការសាកសួរ មានឈ្មោះដូចខាងក្រោម÷ ១-ឈ្មោះចេន ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅតូបលេខ៩ ផ្លូវ៥១ជាប់វត្តលង្កា មុខរបរលក់ភេសជ្ជ:(ធ្វើតេស្តគ្មានសារធាតុញៀន) ។ ២-ឈ្មោះទេពវីរ: ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅម្តុំវត្តទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរជួយលក់បបរបងនៅផ្សាកណ្តាល ( គ្មានសារធាតុញៀន) ៣-ឈ្មោះវេង ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ មុរបរជួយលក់ហ្វើរម្តាយ (គ្មានសារធាតុញៀន) […]
- ព័ត៌មានជាតិ ៥ មិថុនា ២០២០
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដ៏ស្កឹមស្កៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញទៅពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា។ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាប្រជាជនកម្ពុជា សាងសង់ជិតរួចរាល់ទាំងស្រុងហើយប្រមាណ៩៥%។ វត្តមានដ៏ឧត្តុងឧត្តម និងស្រស់ស្អាតនៃអគារទីស្នាក់ការកណ្តាលគណបក្សប្រជាប្រជាជនកម្ពុជា ត្រូវបានរំលេចរូបរាងឡើងក្នុងគម្រប់ខួប៦៩ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាដែលរំលេចខ្លួនកណ្តាលរាជធានីភ្នំពេញ ជាការឆ្លុះបង្ហាញឱ្យឃើញពីអនុភាព ក៏ដូចជាភាពមហស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសម្រេចបាននូវសមិទ្ធផលធំៗគួរជាទីមោទនភាពជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ វត្តមានអគារដ៏ស្កឹមស្កៃនៃអគារក៏ជាការបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល៕
- ព័ត៌មានជាតិ ៤ មិថុនា ២០២០
មិនដែលបង្អង់យូរ ចុះដល់ទីតាំងភ្លាមៗ បន្ទាប់ពីទទួលខំមិនប្រជាពលរដ្ឋ ក្នុងផេកស្នងការនគរបាលរាជធានីភ្នំពេញ
១០:៣០នាទីយប់ នៅតែរីករាយបម្រេីប្រជាពលរដ្ឋជានិច្ច ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមដានជាប្រចាំរាល់ខំមិនរបស់ប្រជាពលរដ្ឋ មិនថាយប់ ឬថ្ងៃ គឺតែងតែមានវិធានឆ្លេីយតប និងដោះស្រាយជូនភ្លាមៗមិនឲ្យប្រជាពលរដ្ឋទាស់ចិត្តឡេីយ ៕ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះដល់ទីតាំងជាច្រេីនកន្លែងនៅយប់ថ្ងៃទី០៤ ដែលប្រជាពលរដ្ឋខំមិនចូលរាយការពីការជួបជុំផឹកសុី បង្កសម្លេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន ដោយកម្លាំងបានធ្វេីការណែនាំ អប់រំ និងបញ្ឈបើសកម្មភាពរំខាននេះផងដែរ ៕
- ព័ត៌មានជាតិ ៤ មិថុនា ២០២០
ជំងឺកូវីដ១៩ កើនឡើងជាង ៦,៥ លាននាក់ គិតត្រឹម ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០
ជំងឺកូវីដ១៩ នៅតែរាលដាលខ្លាំងក្លាទូទាំងពិភពលោកគិតត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ។ ដោយឡែកសហរដ្ឋអាមេរិកនៅតែមានតួលេខនាំមុខគេ ដែលចំនួនអ្នកឆ្លងថ្មី និងស្លាប់ថ្មីក្នុងចំនួនច្រើនសន្ធឹកសន្ធាប់ដដែល។ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៥៦១,៧៩២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៨៦,៧៧៩នាក់ និងជាសះស្បើយឡើងវិញ ៣,១៥៨,២៤២នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៩០១,៥២៧នាក់ ស្លាប់ចំនួន ១០៩,១៤០នាក់ និងជាសះស្បើយចំនួន ៦៨៥,៦៤៣នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៥៨៣,៩៨០នាក់ ស្លាប់ចំនួន ៣២,៥៤៧នាក់ និងជាសះស្បើយ ២៦៦,១៣២នាក់។ សូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្កានិងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ទាំងអស់គ្នា។ ប្រភព: Worldometer
- ព័ត៌មានជាតិ ៩ មេសា ២០២០
រវសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត ស្ម័គ្រចិត្តបរិច្ចាគបៀវត្ស២សែនរៀល រយៈពេល៤ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
(ភ្នំពេញ)៖ រវសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្ម័គ្រចិត្តបរិច្ចាគបៀវត្សរបស់ខ្លួន ២សែនរៀលក្នុងមួយខែ សម្រាប់រយៈពេល៤ខែ គិតចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕
- ព័ត៌មានជាតិ ១០ មករា ២០២០
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនប្ររទេស
នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០ ដោយទទួលបានការអនុញ្ញាត្តិពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ បានបេីកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពី ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ( Foreigner Presence in Cambodia System ( FPCS) )របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចូលរួមពីលោកអធិការ អធិការរងទទួលការងារអន្តោប្រវេសន៍ លោកនាយ នាយរងការិយាល័យគ្រប់គ្រងជនបរទេស ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង បានធ្វេីការពន្យល់ណែនាំ ដល់លោកអធិការ អធិការរង និងនាយប៉ុស្តិ៍ទាំងអស់អោយយកចិត្តដាក់ខ្ពស់លេីការគ្រប់គ្រងជនបរទេសដែលចូលមកស្នាក់នៅ និងធ្វេីការក្នុងព្រះរាជាណាចក្រកម្ពុជា ៕
- ព័ត៌មានជាតិ ៣១ ធ្នូ ២០១៩
ប្រជាពលរដ្ឋអាចទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើប អ៊ីអន២
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនអាចធ្វើ ២ដងបានទេ ករណីបាត់ ប្រជាពលរដ្ឋអាចទៅដាក់ពាក្យបណ្តឹង និងករណីខូច ឬ របក ត្រូវស្នើសុំទុតិយតា ដើម្បីបោះពុម្ពអត្តសញ្ញាណប័ណ្ណថ្មី ករណីបងប្អូនប្រជាពលរដ្ឋខុសឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណមួយអក្សរពីរអក្សរ ឬ ខុសភេទ ដោយគ្មានខុសឆ្នាំកំណើត មិនបាច់ដាក់ពាក្យបណ្ដឹងឡើងដល់តុលាការឡើយ គ្រាន់តែអញ្ជើញទៅកាន់សាលាក្រុង សាលាស្រុក ខណ្ឌ ដែលមានរក្សាទុកនូវបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួន ។ ក្នុងនោះត្រូវភ្ជាប់ឯកសារសំខាន់ៗ មួយចំនួនដូចជា ៖ ១. អត្តសញ្ញាណប័ណ្ណដែលខុសឈ្មោះនោះ ២. សំបុត្រកំណើត ៣. សៀវភៅស្នាក់នៅ ៤. សៀវភៅគ្រួសារ ៥. បើជាសិស្ស និស្សិត អាចភ្ជាប់ជាមួយសញ្ញាបត្រ វិញ្ញាបនបត្រ ឬ លិខិតបញ្ជាក់ការសិក្សាផ្សេងៗ ដែលមានឈ្មោះត្រឹមត្រូវកំពុងប្រើបច្ចុប្បន្ន មានឯកសារគ្រប់គ្រាន់ហើយ គឺមិនពិបាកឡើយ គ្រាន់តែបំពេញពាក្យស្នើរសុំមួយ នោះមន្ត្រីនឹងចាត់ចែងទៅតាមនីតិវិធីជាបន្តបន្ទាប់ យ៉ាងយូរ ១ ទៅ ២ សប្ដាហ៍បានហើយ ។ ករណីប្រសិនបើខុសស្ថានភាពអត្តសញ្ញាណដើម […]