- ព័ត៌មានជាតិ ៦ មិថុនា ២០២០
អធិការរងខណ្ឌ៧មករា រៀបចំទីតាំង សម្រាប់អាជីវករ លក់ម៉ូតូ ដើម្បីរក្សាសណ្តាប់ធ្នាប់ សាធារណៈ
នៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ កំលាំងប៉ុស្តិ៍វាលវង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ សូសន្យា អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះធ្វើកិច្ចសន្យាចំនួន ៣៧ទីតាំងដោយអនុញ្ញតិអោយតាំងលក់ម៉ូតូត្រឹម២ជួរពីមុខផ្ទះនៃចិញ្ចើមផ្លូវ តាមបណ្ដោយមហាវិថីសម្ដេចព្រះសីហនុកន្លែងលក់ម៉ូតូ ដេីម្បីចិញ្ចេីមផ្លូវមួយផ្នែកសម្រាប់អ្នកថ្មេីរជេីងងាយស្រួលក្នុងការធ្វេីដំណេីរ ៕ លោកបន្ថែមទៀតថាៈ ដើម្បីជៀងវាងគកស្ទះ និងអណាធិប្បតេយ្យនេះ សូមបងប្អូនអាជីវរកទាំងអស់ ក៏ដូចបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ មេត្តាគោរពច្បាប់ចរាចរណ៍ ទាំងរថយន្តទាំងម៉ូតូមេត្តាឈប់ចតរកកន្លែងគៀន ឲ្យមានសណ្តាប់ធ្នាប់ល្អ និងចូលរួមស្តាប់ការណែនាំ និងសេចក្តីប្រកាស របស់សមត្ថកិច្ច ។
- ព័ត៌មានជាតិ ៦ មិថុនា ២០២០
សេចក្តីបកស្រាយបំភ្លឺ ចោទសមត្ថកិច្ច ស៊ីគ្រឿងម៉ូតូ ពេលទុកម៉ូតូនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ តែ១យប់១ថ្ងៃ (មានវិដីអូ)
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុង ចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា Sem Tony ដែលបានផុសរឿងមិនពិត ថា « ទុកម៉ូតូនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់តែ១យប់១ថ្ងៃ បាត់គ្រឿងម៉ូតូអស់ហើយ ទាំងបូមមុខ បូមក្រោយ បេនស៉ីម៉ាំង និយាយរួមមកគឺគ្រឿងសំខាន់អស់រលីងហើយ» ។ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការកោះហៅឈ្មោះ សែម តូនី ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Sem Tony បង្ហោះព័ត៌មានមិនពិត ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺករណី ដែលខ្លួនបានផុសនូវព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំមកលើសមត្ថកិច្ច ជាពិសេសជាផុសនូវព័ត៌មានមិនពិតនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សែម តូនី បានសារភាព និងទទួលកំហុសដែលខ្លួនបានផុសព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិ ។ បុគ្គលរូបនេះក៏បានថតជាវីដេអូខ្លីប ដើម្បីធ្វើការសុំទោសជាសាធារណ:នូវកំហុស ដែលខ្លួនបានប្រព្រឹត្តិ និងសុំការយោគយល់ […]
- ព័ត៌មានជាតិ ៦ មិថុនា ២០២០
គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មានករណីសកម្មនៃវីរុសកូវីដ១៩ចំនួន ៤៨,២៨៤ករណី
បច្ចុប្បន្នភាពនៃស្ថានភាពវីរុសកូវីដ១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គិតត្រឹមម៉ោង៧ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មានករណីសកម្មនៃវីរុសកូវីដ១៩ចំនួន៤៨,២៨៤ករណី នៅក្នុងប្រទេសទាំងដប់នៅតំបន់អាស៊ាន។ កាលពីម្សិលមិញនេះ ប្រទេសឥណ្ឌូណេស៊ីមានចំនួនអ្នកស្លាប់ច្រើនជាងគេ រហូតដល់ទៅ ៤៩នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសសរុបចំនួន ១,៧៧០នាក់។ ប្រទេសហ្វីលីពីន មានករណីឆ្លងថ្មីចំនួន ២៤៤ករណី និងអ្នកស្លាប់ចំនួន ០៣នាក់ ធ្វើឲ្យអ្នកស្លាប់សរុបមានចំនួន ៩៨៧នាក់។ ម៉ាឡេស៊ីមានអ្នកស្លាប់ចំនួនមួយនាក់ ខណៈមានការឆ្លងថ្មីចំនួន ១៩ករណី។ អ្នកស្លាប់សរុបក្នុងប្រទេសមានចំនួន ១១៦នាក់។ កាលពីម្សិលមិញ ពុំមានករណីស្លាប់ថ្មីទេនៅក្នុងប្រទេសអាស៊ានដទៃទៀត។ ចំនួនករណីសកម្មនៅក្នុងប្រទេសសិង្ហបុរីសរុបមានចំនួន ១២,៩៥០ករណី ខណៈពេលដែលមានការឆ្លងថ្មីចំនួន ២៦១ករណី។ ប្រទេសថៃមានការឆ្លងថ្មីចំនួនមួយករណី ខណៈពេលដែលអ្នកជម្ងឺ ០៣នាក់ ជាសះស្បើយ។ នៅឯប្រទេសភូមាវិញ មានករណីជាសះស្បើយចំនួន ០៣នាក់ ធ្វើឲ្យប្រទេសនេះមានចំនួនករណីសកម្មនៅត្រឹមតែ ៧៩ករណី។ នៅក្នុងប្រទេសវៀតណាម អ្នកជម្ងឺជាសះស្បើយចំនួន ០៥នាក់ ធ្វើឲ្យប្រទេសនេះមានករណីសកម្មនៅត្រឹមតែ ២១ករណី។ ពុំមានការរកឃើញករណីឆ្លងថ្មី និងស្លាប់ឡើយ នៅក្នុងប្រទេសប្រ៊ុយណេ កម្ពុជា និង ឡាវ។ ប្រភពៈ aecnewstoday.com
- ព័ត៌មានជាតិ ៦ មិថុនា ២០២០
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៅតែបន្តសហការជាមួយខណ្ឌ ប៉ុស្តិ៍ ដេីម្បីចុះដល់ទីតាំងដែលផឹកសុី ចាក់ធុងបាស់ឡូឡា ទោះបីម៉ោង ១១:៣០នាទីយប់ក្តី
ទោះជាម៉ោង ១១:៣០នាទីយប់ក្តី ក៏ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តសហការជាមួយខណ្ឌ ប៉ុស្តិ៍ ដើម្បីចុះដល់ទីតាំងដែលផឹកសុី ចាក់ធុងបាស់ឡូឡា បង្កសម្លេងរំខាន ដែលបង្កឲ្យអ្នកជិតខាងមិនអាចសម្រាកបាន ដោយធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពទាំងនោះ ៕ សូមចូលរួមគោរពសិទ្ធអ្នកដ៏ទៃ ស្របពេលដែលអ្នកជិតខាងរបស់អ្នក ជាមនុស្សចាស់ជរា មានអ្នកជំងឺ កូនតូចៗ កូនខ្ចី ស្រ្តីមានផ្ទៃពោះ …. ។ ល ។
- ព័ត៌មានជាតិ ៥ មិថុនា ២០២០
ទីតាំងផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង ត្រូវបាន កម្លាំងប៉ុស្តិ៍ ណែនាំ អប់រំ និងបញ្ឈប់សកម្មភាពទាំងនេះ
រីករាយនឹងបម្រើប្រជាពលរដ្ឋជានិច្ច មិនថាយប់ ឬថ្ងៃឡើយ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានទាក់ទងទៅប៉ុស្តិ៍ លោកនាយប៉ុស្តិ៍បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ចុះដល់ទីតាំងនោះភ្លាម នៅបុរីគិតឈឿន ភូមិដំណាក់ សង្កាត់គោកឃ្លាង ដែលបានចាក់ធុងបាស់ច្រៀងបង្កសម្លេងរំខាន ធ្វើឲ្យមានសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន កម្លាំងប៉ុស្តិ៍បានធ្វើការអប់រំណែនាំ និងបញ្ឈប់សកម្មភាពចាក់ធុងបាស់រំខានដល់អ្នកជិតខាង ៕ សូមចូលរួមគោរពសិទ្ធអ្នកដ៏ទៃ ស្របពេលដែលអ្នកជិតខាងរបស់អ្នក ជាមនុស្សចាស់ជរា មានអ្នកជំងឺ កូនតូចៗ កូនខ្ចី ស្រ្តីមានផ្ទៃពោះ …. ។ ល ។
- ព័ត៌មានជាតិ ៥ មិថុនា ២០២០
សេចក្តីបកស្រាយបំភ្លឺ ចំពោះករណីជម្លោះឌឺដងជាពាក្យសំដីដាក់គ្នា ទេីបឈានដល់ផ្ទុះអាវុធចំនួន៣គ្រាប់
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ចំពោះករណីជម្លោះរវាងក្រុមពីរភាគី កាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានលំអិតស្តីអំពីករណីនេះ÷ ករណីនេះបង្កឡើងដោយគូភាគីទាំង២ក្រុម មានការឌឺដងជាពាក្យសំដីដាក់គ្នា ទេីបឈានដល់ការគប់ដុំថ្មទៅលេីភាគីមួយក្រុមទៀត ដែលធ្វេីឲ្យមានការផ្ទុះអាវុធចំនួន៣គ្រាប់ នៅចំនុចមុខសាលាចតុមុខ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដំណើររឿងកើតដោយសារការ មើលមុខគ្នា ភាគីទាំងសងខាងជិះមកដល់ស្តុបចតុមុខ ទិសដៅបញ្ច្រាសគ្នាភាគីបង្កបានសួរទៅភាគីម្ខាងទៀតថា “ពួកហ្អែងចង់ធ្វេីអី្វ” ហើយក៏នាំគ្នាស្ទុះទៅរើសដុំថ្ម គប់សំដៅទៅក្រុមមួយទៀត ភ្លាមនោះស្រាប់តែភាគីម្ខាងទៀតមានអាវុធក៏បានបាញ់គំរាមឡេីងលេីចំនួន៣គ្រាប់ ឃេីញដូច្នេះភាគីខាងគប់ដុំថ្មបានរត់ចូលផ្ទះលក់បបរជាប់សាលាចតុមុខ ឯភាគីផ្ទុះអាវុធបានជិះម៉ូតូចេញបាត់ទៅ ។ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅដល់កន្លែងកេីតហេតុ ហេីយភាគីបង្កចំនួន៤នាក់ ដែលបានគប់ដុំថ្មត្រូវបានកំលាំងខណ្ឌ.ប៉ុស្តិ៍ យកមកដើម្បីធ្វើការសាកសួរ មានឈ្មោះដូចខាងក្រោម÷ ១-ឈ្មោះចេន ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅតូបលេខ៩ ផ្លូវ៥១ជាប់វត្តលង្កា មុខរបរលក់ភេសជ្ជ:(ធ្វើតេស្តគ្មានសារធាតុញៀន) ។ ២-ឈ្មោះទេពវីរ: ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅម្តុំវត្តទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរជួយលក់បបរបងនៅផ្សាកណ្តាល ( គ្មានសារធាតុញៀន) ៣-ឈ្មោះវេង ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ មុរបរជួយលក់ហ្វើរម្តាយ (គ្មានសារធាតុញៀន) […]
- ព័ត៌មានជាតិ ៥ មិថុនា ២០២០
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដ៏ស្កឹមស្កៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញទៅពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា។ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាប្រជាជនកម្ពុជា សាងសង់ជិតរួចរាល់ទាំងស្រុងហើយប្រមាណ៩៥%។ វត្តមានដ៏ឧត្តុងឧត្តម និងស្រស់ស្អាតនៃអគារទីស្នាក់ការកណ្តាលគណបក្សប្រជាប្រជាជនកម្ពុជា ត្រូវបានរំលេចរូបរាងឡើងក្នុងគម្រប់ខួប៦៩ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាដែលរំលេចខ្លួនកណ្តាលរាជធានីភ្នំពេញ ជាការឆ្លុះបង្ហាញឱ្យឃើញពីអនុភាព ក៏ដូចជាភាពមហស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសម្រេចបាននូវសមិទ្ធផលធំៗគួរជាទីមោទនភាពជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ វត្តមានអគារដ៏ស្កឹមស្កៃនៃអគារក៏ជាការបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល៕
- ព័ត៌មានជាតិ ៤ មិថុនា ២០២០
មិនដែលបង្អង់យូរ ចុះដល់ទីតាំងភ្លាមៗ បន្ទាប់ពីទទួលខំមិនប្រជាពលរដ្ឋ ក្នុងផេកស្នងការនគរបាលរាជធានីភ្នំពេញ
១០:៣០នាទីយប់ នៅតែរីករាយបម្រេីប្រជាពលរដ្ឋជានិច្ច ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមដានជាប្រចាំរាល់ខំមិនរបស់ប្រជាពលរដ្ឋ មិនថាយប់ ឬថ្ងៃ គឺតែងតែមានវិធានឆ្លេីយតប និងដោះស្រាយជូនភ្លាមៗមិនឲ្យប្រជាពលរដ្ឋទាស់ចិត្តឡេីយ ៕ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះដល់ទីតាំងជាច្រេីនកន្លែងនៅយប់ថ្ងៃទី០៤ ដែលប្រជាពលរដ្ឋខំមិនចូលរាយការពីការជួបជុំផឹកសុី បង្កសម្លេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន ដោយកម្លាំងបានធ្វេីការណែនាំ អប់រំ និងបញ្ឈបើសកម្មភាពរំខាននេះផងដែរ ៕
- ព័ត៌មានជាតិ ៤ មិថុនា ២០២០
ជំងឺកូវីដ១៩ កើនឡើងជាង ៦,៥ លាននាក់ គិតត្រឹម ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០
ជំងឺកូវីដ១៩ នៅតែរាលដាលខ្លាំងក្លាទូទាំងពិភពលោកគិតត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ។ ដោយឡែកសហរដ្ឋអាមេរិកនៅតែមានតួលេខនាំមុខគេ ដែលចំនួនអ្នកឆ្លងថ្មី និងស្លាប់ថ្មីក្នុងចំនួនច្រើនសន្ធឹកសន្ធាប់ដដែល។ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៥៦១,៧៩២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៨៦,៧៧៩នាក់ និងជាសះស្បើយឡើងវិញ ៣,១៥៨,២៤២នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៩០១,៥២៧នាក់ ស្លាប់ចំនួន ១០៩,១៤០នាក់ និងជាសះស្បើយចំនួន ៦៨៥,៦៤៣នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៥៨៣,៩៨០នាក់ ស្លាប់ចំនួន ៣២,៥៤៧នាក់ និងជាសះស្បើយ ២៦៦,១៣២នាក់។ សូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្កានិងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ទាំងអស់គ្នា។ ប្រភព: Worldometer
- ព័ត៌មានជាតិ ៩ មេសា ២០២០
រវសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត ស្ម័គ្រចិត្តបរិច្ចាគបៀវត្ស២សែនរៀល រយៈពេល៤ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
(ភ្នំពេញ)៖ រវសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្ម័គ្រចិត្តបរិច្ចាគបៀវត្សរបស់ខ្លួន ២សែនរៀលក្នុងមួយខែ សម្រាប់រយៈពេល៤ខែ គិតចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕