- ព័ត៌មានជាតិ ១១ មិថុនា ២០២០
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២ នាក់ ករណីបទល្មេីសលួចម៉ូតូ SCOOPY-i
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (ម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស សេរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៨១៥៥០៨១ ពាក់ស្លាកលេខ កំពង់ធំ១M៧៥៩៣ ) ប្រព្រឹត្តនៅចំណុចមុខហាងលក់បាយយីហោកំពត ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៧ និង ០៥ នាទី ចាប់យកម៉ូតូជារបស់ជនរងគ្រោះ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី មានជនសង្ស័យ ១-ឈ្មោះ យឿន បូរ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៩ […]
- ព័ត៌មានជាតិ ១១ មិថុនា ២០២០
តើបណ្ណបើកបរដែលមិនមាន QR Code នៅមានសុពលភាព អាចប្រើប្រាស់បានដែរឬទេ ឬតម្រូវអោយប្តូរថ្មី?
បើយោងតាមការជូនដំណឹងលើផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាបណ្ណបើកបរ ដែលមិនមាន QR Code (ទម្រង់ប្រភេទចាស់) ដែលនៅមានសុពលភាព គឺអាចប្រើប្រាស់បានធម្មតារហូតដល់ថ្ងៃផុតសុពលភាព មិនតម្រូវឱ្យប្តូរយកបណ្ណបើកបរប្រភេទថ្មីដែលមាន QR Code ឡើយ។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបណ្ណបើកបរផុតសុពលភាព ខូច ឬរហែក អាចធ្វើការប្តូរថ្មីបាននៅមណ្ឌលផ្តល់បណ្ណបើកបរអ៊ីអន១ និង២ ឬនៅមន្ទីរសារណការ និងដឹកជញ្ជូនខេត្ត ។ :::ចំពោះតម្លៃនៃការប្តូរបណ្ណបើកបរ -បណ្ណបើកបរម៉ូតូ ២០០០០៛ -បណ្ណបើកបររថយន្ត ៣០០០០៛ ។ ប្រភព: Facebook Page ក្រសួងសាធារណការ និងដឹកជញ្ជូន
- ព័ត៌មានជាតិ ១១ មិថុនា ២០២០
ទោះជាពេលណា ម៉ោងណា ក៏ដោយ ដេីម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ សមត្ថកិច្ចរីករាយនឹងបម្រេីជានិច្ច
ម៉ោង ១១:០៥យប់ហើយ ជាម៉ោងដែលបងប្អូនប្រជាពលរដ្ឋកំពុងតែគេងលក់ស្រួល ប៉ុន្តែទោះជាយ៉ាងណា ដើម្បីផ្តល់ភាពកក់ក្តៅ ធានាការពារ សន្តិសុខសុវត្ថិភាព ដោះស្រាយបញ្ហា និងចាត់វិធានការណ៍ជូនប្រជាពលរដ្ឋ នៅម៉ោងនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៅតែតាមរាល់ខំមិនរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួល ដោះស្រាយ និងចាត់វិធានការជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ ជាពិសេសក៏សូមអរគុណដល់សមត្ថកិច្ចតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ ដែលតែងតែនៅសហការណ៍គ្រប់ពេលវេលា ឲ្យតែទទួលបានព័ត៌មានពីក្រុមប្រតិកម្មរហ័សភ្លាម មន្ត្រីខណ្ឌ និងប៉ុស្តិ៍បានចុះដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់រាល់សកម្មភាពជួបជុំ ផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់ជិតខាងមិនអាចសម្រាកបាន ៕ សូមចូលរួមគោរពសិទ្ធិអ្នកដ៏ទៃខ្លះផង យប់ជ្រៅហេីយ គាត់ត្រូវការសម្រាក !!!
- ព័ត៌មានជាតិ ១០ មិថុនា ២០២០
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បកស្រាយបំភ្លឺ ទាក់ទងទៅនឹងម្ចាស់ហាងធារ៉ា ដែលបង្កហឹង្សាលេីបុគ្គលិកកាលពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ (មានវិដីអូ)
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីបង្កហឹង្សាកាលពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទីយប់ បុរសម្នាក់ឈ្មោះ កាន់ វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងធារ៉ា ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ដែលបានបង្កហឹង្សាលេីបុគ្គលិករបស់ខ្លួនត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃេីញវីដេអូខ្លីបរយ:ពេល ៣នាទី អំពីករណីម្ចាស់ភោជនីយ៍ដ្ឋានមួយឈ្មោះ ធារ៉ា មានជម្លោះជាមួយភរិយា ឃេីញដូច្នេះបុគ្គលិកក៏បានជួយចូលឃាត់ ក្នុងពេលនោះបុរសជាប្តីដែលជាម្ចាស់ហាងបានប្រើអំពើហឹង្សាយកចានគប់ និងទាត់ធាក់បុគ្គលិក បណ្តាលឲ្យរងរបួស ចំពោះហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទីយប់ នៅចំណុចផ្លូវលេខ ១០៨ កែង៥១ សង្កាត់វត្តភ្នំ ប៉ុន្តែជនរងគ្រោះជាបុគ្គលិកពុំបានមកដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍រដ្ឋបាលនោះទេ លុះមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានទទួលព័ត៌មានអំពីករណីបង្កហឹង្សានេះ ភ្លាមនោះក៏បានទាក់ទងទៅលោកនាយប៉ុស្តិ៍ចាត់វិធានការភ្លាមៗដោយលោកនាយប៉ុស្តិ៍បានធ្វេីការកោះហៅជនបង្កឲ្យចូលខ្លួនដេីម្បីធ្វេីការសាកសួរទាក់ទងនឹងករណីបង្កអំពេីហឹង្សានេះ ។ ពេលនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាននឹងកំពុងធ្វេីការសួរចម្លេីយម្ចាស់ហាងដែលជាជនបង្កហឹង្សា និងបានក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
- ព័ត៌មានជាតិ ១០ មិថុនា ២០២០
ក្រសួងសុខាភិបាលប្រកាស តារាងសេវាព្យាបាលកូវីដ១៩ លើជនបរទេស បើត្រូវបូជាសពត្រូវបង់ថ្លៃ ១៥០០ ដុល្លារ
នៅលើទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញឲ្យឃើញពីតម្លៃសេវាសម្រាប់ជនបរទេសក្នុងការត្រួតពិនិត្យរកកូវីដ-១៩ និង ធ្វើចត្តាឡីស័ក ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ ។ តម្លៃសេវាទាំងអស់ត្រូវបានក្រសួងរាយក្នុងបញ្ជីដូចខាងក្រោមនេះ៖ ប្រភព: Facebook Page ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- ព័ត៌មានជាតិ ៩ មិថុនា ២០២០
ឃាត់ខ្លួនជនបរទេស២នាក់ តាមពាក្យបណ្តឹងពីជនរងគ្រោះ ករណីគាស់ទ្វារផ្ទះលួចគ្រឿងអលង្ការ ក្នុងសង្កាត់និរោធ
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិកូឡំប៊ី ចំនួន០២នាក់ ប្រុស ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ NARYAN YEZID PARDO LOPEZ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិកូឡំប៊ី ជនរូបនេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅខែមីនា ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ បច្ចុប្បន្នគ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែន ។ ២.ឈ្មោះ STEVEN JOEI REYES TAMAGO ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិកូឡំប៊ី ជនរូបនេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ បច្ចុប្បន្នគ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែន ។ ដំណើររឿង៖ នៅថ្ងៃទី០៩.០៥.២០២០ ដោយមានពាក្យបណ្តឹងពីជនរងគ្រោះ ករណីគាស់ទ្វារផ្ទះលួចគ្រឿងអលង្ការ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ សមត្ថកិច្ចមូលដ្ឋានបានទៅពិនិត្យកាមេរ៉ាសុវត្ថិភាពក្នុងបុរីហាយធិចលុចហ្សារី ក្បែរផ្ទះកើតហេតុ […]
- ព័ត៌មានជាតិ ៩ មិថុនា ២០២០
កាន់តែងាយស្រួល ឥឡូវសមត្ថកិច្ច ចុះចែកសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណដល់ផ្ទះតែម្តង
នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីតាមបណ្តាប៉ុស្តិ៍ បានចុះចែកសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋដល់ផ្ទះប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានណែនាំដល់បណ្តាប៉ុស្តិ៍ទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឲ្យយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ។
- ព័ត៌មានជាតិ ៩ មិថុនា ២០២០
កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បើមានបញ្ហាផ្សេងៗ ទាក់ទងទៅនឹងសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់ងាយស្រួលទាក់ទង នៅពេលគាត់មានបញ្ហាចម្ងល់ផ្សេងៗ ទាក់ទងទៅនឹង សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។ បងប្អូនប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនងមកលោកស្នងការរង នាយការិយាល័យ និងអធិការរងទទួលកិច្ចការនេះ ដូចមានភ្ជាប់បញ្ជាក់តាមបណ្តាខណ្ឌ និងលេខទូរស័ព្ទក្នុងតារាងខាងក្រោម ៕
- ព័ត៌មានជាតិ ៩ មិថុនា ២០២០
នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចផ្លាកលេខរថយន្ត (មានវិដីអូ)
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០ នាទី កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ស្លាកលេខរថយន្ត ភ្នំពេញ ២AP ២៩០៨ ដែលបំពាក់លើរថយន្តម៉ាក PORSCHE PANAMERA ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៦E០ ផ្លូវលេខ ១២៨ ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០១ និង ៤៥ នាទី រំលងអធ្រាត្រ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមានឈ្មោះ នួន សុភក្ត្រា ហៅ ចិន ភេទប្រុស អាយុ […]
- ព័ត៌មានជាតិ ៩ មិថុនា ២០២០
នៅសល់ ២២ថ្ងៃ ទៀតទេ នឹងមានការផាកពិន័យទ្រង់ទ្រាយធំ លើសេវាសាធារណ:ដឹកជញ្ជូនផ្លូវគោកហួសសុពលភាព
កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ បើយោងតាមក្រសួងសាធារណការ និង ដឹងជញ្ជូន បានឱ្យដឹង នៅសល់ប្រមាណតែ ២២ ថ្ងៃទៀតប៉ុណ្ណោះ នឹងអនុវត្តការផាកពិន័យទ្រង់ទ្រាយធំ លើសេវាសាធារណ:ដឹកជញ្ជូនផ្លូវគោកដែលហួសសុពលភាព។ សូមជូនដំណឹងនេះ សូមបងប្អូនសាធារណជនទាំងអស់ សូមមេត្តារួសរាន់មកធ្វើការបន្តសុពលភាពសេវាសាធារណ: ឱ្យបានមុនថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខ ចៀសវាងរងការផាកពិន័យ ។ សម្រាប់ការពិន័យលើសេវាសាធារណ:ដឹកជញ្ជូនមានដូចជា៖ ១- លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន ២- ការចុះបញ្ជីរថយន្ត AT (រថយន្តនាំចូលក្រោមរបបអនុញ្ញាតនាំចូលបណ្តោះអាសន្ន) ឡើងវិញ ៣- ការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ៤- បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកយានយន្ត ៕ ប្រភព: Facebook Page ក្រសួងសាធារណការ និងដឹកជញ្ជូន