សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោកនាយការិយាល័យប្រឆាំងគ្រឿងញៀន នាំគ្រឿងបរិភោគ និងថវិកាឧបត្ថម្ភ ជូនដល់មន្ត្រីចូលនិវត្តន៍

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ចាត់តាំងឲ្យលោកវរសេនីយ៍ទោ រុឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភជូនលោក នួន ធីរិន្ទ មន្ត្រីចូលនិវត្តន៍។

ជាការផ្ដាំផ្ញើសាកសួរសុខទុក្ខនាឱកាសនេះ, លោកវរសេនីយ៍ទោ រុឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ និងក្ដីបារម្មណ៍ដល់មន្ត្រីក្រោមឱវាទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែចំណាយពេលវេលាផ្ទាល់ខ្លួន ឫចាត់ឲ្យមន្ត្រី តាមដានមើលពីស្ថានភាពជាក់ស្ដែងរបស់មន្ត្រី ពិសេសមន្ត្រីចូលនិវត្តន៍ ក្នុងការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត ព្រោះនៅពេលមន្ត្រីជួបគ្រោះថ្នាក់ មានជំងឺ និងចូលនិវត្តន៍ ជាដើម គឺត្រូវតែទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយសារពេលមន្ត្រីនៅមានកម្លាំង គាត់បានលះបង់ចិត្ត-កាយ ដើម្បីជួយដល់អង្គភាព ដល់ប្រជាពលរដ្ឋ និងជួយដល់សង្គមជាតិទាំងមូល។

សូមជម្រាបថា សម្រាប់គ្រឿងឧបភោគបរិភោគ ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ចាត់តាំងឲ្យលោកវរសេនីយ៍ទោ រុឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នាំយកទៅឧបត្ថម្ភជូនលោក នួន ធីរិន្ទ មន្ត្រីចូលនិវត្តន៍ រួមមាន៖ អង្ករចំនួន០១បេ, ទឹកត្រី០១យួរ, ទឹកសុីអុីវ០១យួរ, ទឹកបរិសុទ្ធចំនួន០២កេះ, ទឹកផ្លែឈើ០១កេះ និងថវិការមួយចំនួន ដើម្បីជួយសម្រួលបានមួយផ្នែក ក្នុងជីវភាពរស់នៅ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ