- ព័ត៌មានជាតិ ២៨ សីហា ២០២០
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនមន្ដ្រីនគរបាល កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ
នៅព្រឹកថ្ងៃ២៨ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍ ចុះសួរសុខទុក្ខកងកម្លាំងនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាល ឫស្សីកែវ ចំនួន ០២នាក់ ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ ខេត្តតាកែវ ដូចមានរាយនាមខាងក្រោម៖ ១-លោកអ.ឯក កៅ សារឿន ស្នាក់នៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ២-លោកអ.ឯក សាក់ សម្បត្តិ ស្នាក់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ជាមួយនោះដែរ ក៏បាននាំមកជូននូវ ថវិកា ភេសជ្ជៈ និងអង្ក ក្នុងម្នាក់ៗ ទទួលបាន៖ -ថវិកា ចំនួន ១,៥០០,០០០រៀល -ទឹកសុទ្ធ ០២កេស -ទឹកក្រូច ០២កេស -អង្ក ០១បេ(៥០គីឡូក្រាម) -និងគ្រឿងទេសមួយចំនួន។
- ព័ត៌មានជាតិ ២៨ សីហា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២១ និង៣៥នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យដែលត្រូវ សមត្ថកិច្ចឃាត់មាន ឈ្មោះ ម៉ៅ ឈឹម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (ដកហូតក្រាមសថ្លា០១កូនថង់តូច)។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ។
- ព័ត៌មានជាតិ ២៨ សីហា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២៣ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ហ៊ុន ធា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ ជ សីហា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ៣-ឈ្មោះ អឿន សៅរិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោម) បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
- ព័ត៌មានជាតិ ២៧ សីហា ២០២០
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តាំងតំណាង ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារសិក្ខាកាម ដែលកំពុងសិក្សារយ:ពេលវែង នៅប្រទេសវៀតណាម
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០ នាទីរសៀល ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផែនការងារធនធានមនុស្ស បានចាត់តាំងក្រុមការងារ ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារសិក្ខាកាមដែលកំពុងបំពេញការសិក្សា វគ្គបណ្តុះបណ្តាលរយះពេលវែង នៅតាមបណ្តាគ្រឹះស្ថាន បណ្តុះបណ្តាលនានា ចំណុះក្រសួងនគរបាលវៀតណាម ចំនួនមួយគ្រួសារ ដឹកនាំដោយលោក វរសេនីយ៍ឯកហុង ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល នៃស្នងការដ្ឋាននគរបាលរជធានីភ្នំពេញ ក្រុមប្រតិភូ បានពន្យល់ណែនាំឲ្យមានភាពកក់ក្តៅ ដល់ក្រុមគ្រួសារសិក្ខាកាម ដែលកំពុងសិក្សារយ:ពេលវែងនៅប្រទេសវៀតណាម ដែលមានការលំបាក ក្នុងការធ្វើដំណើរទៅមកក្នុងអំឡុងពេល ពិភពលោកជួបបញ្ហាជម្ងឺ កូវីត១៩៕
- ព័ត៌មានជាតិ ២៧ សីហា ២០២០
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំប្រតិភូពិនិត្យការសាងសង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះ
ភំ្នពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យការសាងសង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភំ្នពេញ។ ក្នុងឱកាសចុះពិនិត្យការសាងសង់ ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានណែនាំក្រុមជំនាញវិស្វករ និងក្រុមជាងឲ្យយកចិត្តទុកដាក់ ក្នុងការសាងសង់ ប្រកបដោយបទដ្ឋានត្រឹមត្រូវ និងឲ្យមានគុណភាព សោភណភាពសក្តិសមនឹងគុណតម្លៃរបស់កងកម្លាំង ដែលបានលះបង់ខ្ពស់ ក្នុងការថែរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បញ្ជាក់ថា សមិទ្ធផលនេះ សបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រំលឹកដល់វីរៈភាព មនសិការស្នេហាជាតិ របស់កងកម្លាំងប្រដាប់អាវុធ ជាពិសេសដើម្បីបង្ហាញអោយអ្នកជំនាន់ក្រោយបានយល់ បានដឹងពីគំរូវីរៈភាពរបស់បងៗជំនាន់មុន។ យោងតាមរបាយការណ៍ […]
- ព័ត៌មានជាតិ ២៧ សីហា ២០២០
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២០
នៅព្រឹកថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២០ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំខែសីហា និង លើកទិសដៅការងារសំរាប់ខែកញ្ញា ឆ្នាំ២០២០ និងធ្វើការផ្សព្វផ្សាយផែនការ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងធ្វើការណែនាំដល់កងកម្លាំងទាំងអស់ ត្រូវធ្វើយ៉ាងណាបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងការពារ- ទប់ស្កាត់ រាល់បទល្មើសទាំងអស់កុំឲ្យកើតមានឡើង។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោក-លោកស្រីអធិការរង នាយផ្នែក នាយ ប៉ុស្តិ៍ និង មន្ត្រីផ្នែកជំនាញពាក់ពន្ធ័ផងដែរ៕
- ព័ត៌មានជាតិ ២៧ សីហា ២០២០
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដឹកនាំកិច្ចប្រជុំស្តីពីការដកពិសោធន៍ការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២០
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដឹកនាំប្រជុំ ស្តីពីការដកពិសោធន៍ការងារប្រចាំខែសីហា ឆ្នាំ២០២០ និងផ្សព្វផ្សាយអនុសាសន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អំពីផែនការការងារ ល្បាតពួនស្ទាក់ បង្ការ ទប់ស្កាត់បទល្មើស រឹតបន្តឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួម លោក-លោកស្រី អធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។ លោកវរសេនីយ៍ឯក ក៏បានកោតសសើរនូវស្នាដៃរបស់កងកម្លាំង ដែលបានចូលរួមខិតខំបំពេញតួនាទីភារកិច្ចកន្លងមក ព្រមទាំងបានណែនាំអោយកងកម្លាំងព្យាយាម ខិតខំបន្តទៀត ធ្វើយ៉ាងណា ដោះស្រាយ បំរើ ជូនប្រជាពលរដ្ឋអោយបានល្អ ហើយខិតខំចូលរួមបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕
- ព័ត៌មានជាតិ ២៧ សីហា ២០២០
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ “ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ត្រូវអនុវត្តប្រកបដោយស្តង់ដា មិនមែនបើកទាំងប្រថុយប្រថានឡើយ”
រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីវិធានការ នៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ក្នុងដំណាក់កាលទី២ ក្នុងកិច្ចប្រជុំណែនាំដល់អង្គភាពក្រោមឱវាទ រួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់ ដើម្បីធានាបានថាការបើកដំណើរការសាលារៀនឡើងវិញ នឹងប្រព្រឹត្តទៅប្រកបដោយស្ដង់ដា និងសុវត្ថិភាព។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានសិក្សានេះ មិនមែនបើកទាំងប្រថុយប្រថាននោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។ សូមជម្រាបថា គ្រឹះស្ថានសិក្សានឹងបើកដំណើរការឡើងវិញដំណាក់កាលទី២នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ […]
- ព័ត៌មានជាតិ ២៧ សីហា ២០២០
លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលដឹកនាំផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំប្រជុំដកពិសោធន៍ការងារប្រចាំខែសីហា និងផ្សព្វផ្សាយអនុសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្ដីពីផែនការ រឹតបន្តឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
នៅវេលាម៉ោង៨:៣០ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានដឹកនាំប្រជុំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលដឹកនាំផែន ការងារប្រឆាំងបទល្មើសគ្រឿងញៀន ។ សមសភាពចូលរួមមាន ៖ លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន លោកអធិការរង និងលោកនាយផ្នែកប្រឆាំងគ្រឿងញៀន ទាំង១៤ខណ្ឌ ។ ក្នុងកិច្ចប្រជុំដកពិសោធន៍ការងារប្រចាំខែសីហា និងផ្សព្វផ្សាយអនុសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្ដីពីផែនការ រឹតបន្តឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដល់តាមបណ្ដាខណ្ឌទាំង១៤ រួមទាំងការិយាល័យ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕
- ព័ត៌មានជាតិ ២៧ សីហា ២០២០
លោកវរសេនីយ៍ឯក យិន សាន អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២០
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក យិន សាន អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រី អធិការរង នាយផ្នែក និង មន្ត្រី ពាក់ព័ន្ធ ផងដែរ៕ លោកវរសេនីយ៍ឯក ក៏បានកោតសសើរនូវស្នាដៃរបស់កងកម្លាំង ដែលបានចូលរួមខិតខំបំពេញតួនាទីភារកិច្ចកន្លងមក ព្រមទាំងបានណែនាំអោយកងកម្លាំងព្យាយាម ខិតខំបន្តទៀត ធ្វើយ៉ាងណា ដោះស្រាយ បំរើ ជូនប្រជាពលរដ្ឋអោយបានល្អ ហើយខិតខំចូលរួមបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕