សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌចំការមន ចុះសួរសុខទុក្ខនិងនាំយកថវិកាមរណៈសង្រ្គោះ ប្រគល់ជូនក្រុមគ្រួសារសពសមាជិក០២គ្រួសារ

នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៦ម៉០០នាទី សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌចំការមន រាជធានីភ្នំពេញ ដឹកនាំដោយ លោក យិន សាន អធិការខណ្ឌ, លោក កែវ សំណាង អភិបាលរងខណ្ឌ, លោកស្រី គ្រួច ស៉ីផូ អធិការរង ខណ្ឌ, លោកស្រី អ៊ុន ស៉ីវ៉ាន់នឿន ប្រធានសង្គមកិច្ចខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ លោក អ៉ិន សាវុធ យោធាខណ្ឌ សុខ ច័ន្ទវណ្ណះ បាននាំយកថវិកាមរណៈ សង្គ្រោះចំនួន ០២ គ្រួសារ ដោយក្នុង១គ្រួសារទទួលបានថវិការ ៤០០០.០០០រៀល (បួន លាន រៀលគត់ )
ថវិការ សរុបទាំង២គ្រួសារចំនួន ៨០០០.០០០រៀល (ប្រាំបីលានរៀលគត់) យកទៅប្រគល់ជូន-គ្រួសារសព។

១-គ្រួសារសព លោក ព្រំ អាន និវត្តនគរបាល

២-គ្រួសារសព លោក អ៊ុក ហំហាន និវត្តយោធា ទីលំនៅផ្ទះលេខ៤៤Eo ផ្លូវ លេខ សុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ