សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទជិះម៉ូតូលួចឆក់ យកទូរស័ព្ទដៃ

នៅថ្ងៃទី១៣ ខែកញ្ញា ខែ២០២០ វេលាម៉ោង២៣ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចមុខហាងសាឡន ផ្លូវ១០៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យខាងលើ ប្រើមធ្យោបាយម៉ូតូ០១គ្រឿង ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖

១-ឈ្មោះ វ៉ាង សារឿន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (គ្មានសារធាតុញៀន)

២-ឈ្មោះ ម៉ម ចាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មកភាពជិះម៉ូតូ ០១គ្រឿង ឌុបគ្នាឆក់ទូរសព្ទ័ដៃពីជនរងគ្រោះ ឈ្មោះ ឃឹម កុសល់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួលលេខ២១៥ ផ្លវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

សម្ភារៈ៖បាត់បង់គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហ្វីណូ ពណ៌ខៀវ សេរីចាស់ ពាក់ស្លាកលេភ្នំពេញ 1AW-2860 របស់ជនសង្ស័យ , ទូរសព្ទ័ដៃ១គ្រឿង ម៉ាកសាំសុង ប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ