សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ព្រមទាំងនាំយកថវិកាប្រគល់ជូន គ្រួសារមន្ត្រីនគរបាល ដែលបានទទួលមរណៈភាព

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៩៖០០នាទីព្រឹក លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានដឹកនាំកម្លាំងមាន៖ លោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្ដិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ លោក វរសេនីយ៍ត្រី យ៉ាន់ តូច អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាល រលួស នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដែលបានផ្ទេរភារកិច្ចទៅបម្រើការងារ​ នៅនាយកដ្ឋានអក្សរសម្ងាត់ នៃក្រសួងមហាផ្ទៃ ហើយបានទទួលមរណៈភាព កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣៖១៣នាទី ដោយរោគាពាធ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានពាំនាំនូវអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជនីភ្នំពេញ ដូចជា៖

-អង្ករ ៥០ គីឡូក្រាម

-ទឹកក្រូច ២កេស

-ទឹកសុទ្ធ ២កេស

-ទឹកស៊ីអ៊ីវ ២យួរ

-បច័្ចយចូលបុណ្យចំនួន ១.២០០.០០០៛ (មួយលានពីរសែនរៀល) ជូនដល់គ្រួសារនៃសពផងដែរ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ