សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆក់កាបូប

ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅមុខដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ថ្ងៃទី០២-០៩-២០២០ម៉ោង០៩និង៣០នាទី។
ជនសង្ស័យឈ្មោះបាន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី។
ជនរងគ្រោះឈ្មោះ អ៊ុយ ចាន់សុភ័ក្រ្ត ភេទ ស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមដីឲ្យគេ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។ ជនរង គ្រោះជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិ ពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យជិះម៉ូតូម៉ាកKTM-200 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GP 1401 ឆក់កាបូបជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួន។
សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជន សង្ស័យនៅភូមិចុងព្រែក សង្កាត់ព្រែកឯង និងម៉ូតូជិះធ្វើសកម្មភាព បញ្ចូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ