សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីអំពើលួចឆក់យកទូរស័ព្ទ

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២ម៉ោង និង៤៥នាទី នៅចំណុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ព័ន្ធករណីអំពើលួចឆក់យកទូរស័ព្ទដៃ០១គ្រឿង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

១-ជនសង្ស័យឈ្មោះ ឈួន ចិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ថ្មគោល សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

២-ជនសង្ស័យឈ្មោះ រឹម តុលា ហៅ តុ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឹម ចាន់ណា ភេទ ស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ អូរបែកក្អម សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរបុគ្គលិក ភោជនីយដ្ឋាន ត្រចៀកកាំមាស បច្ចុប្បន្នជនរងគ្រោះមានរបួសធ្ងន់ កំពុងសម្រាកព្យាបាលរបួស នៅគ្លីនិកសួគារ មិនអាចសាកសួរបំភ្លឺបាន។

វត្ថុតាងចាប់យក៖

១- ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាកអាយហ្វូនសិច ពណ៍ទឹកមាស បែកកញ្ចក់អេក្រង់ ជារបស់ជនរងគ្រោះ

២- ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ស ឆ្នាំផលិត ២០១៩ លេខតួ +លេខម៉ាស៊ីន ៨១២៦០៩ ពាក់ស្លាកលេខ ភ្នំពេញ 1HB 8594 ជារបស់ជនរងជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាម នីតិវិធី ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ