សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីបើកទ្វាររថយន្ត​យកទ្រព្យសម្បត្តិនៅពេលយប់ ត្រូវកម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន

កាលពីថ្ងៃទី០៩ និង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យ​ ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧ នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តជនរងគ្រោះលួចយកទ្រព្យសម្បត្ត) នៅក្នុងរាជធានីភ្នំពេញ ចំនួន ០៥ ករណី និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះ និងមធ្យោបាយម៉ូតូជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន ៖

ករណីទី១ ៖ អំពើលួច (បើកទ្វាររថយន្តម៉ាកតូយ៉ូតាឡិចស៊ីស អ៊ិលអ៊ិច៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២R៨០០៣លួចកាបូបស្ពាយចំហៀងម៉ាកLV ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខផ្សារឈូកមាស ផ្លូវលេខ២០១១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០១ និង ០០ នាទី រំលងអាធ្រាត្រ ។

 

ជនរងគ្រោះឈ្មោះ ខៀវ តុលា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៩ ផ្លូវលេខP០៩ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មេធាវី

សម្ភារៈបាត់បង់៖​​ កាបូបស្ពាយចំហៀងម៉ាកLVពណ៌ ខ្មៅ តម្លៃ ២៣០០ដុល្លារអាមេរិក ចំនួន ០១ , ប៊ិចសរសេរ ម៉ាក មែនប្លង់ តម្លៃ១១០០ ដុល្លារអាមេរិក ចំនួន ០១ ដើម និងទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌ខ្មៅ ចំនួន ០១ គ្រឿងនិងឯកសារមួយចំនួន

ករណីទី២ ៖ អំពើលួច (បើកទ្វាររថយន្តម៉ាកហ្វដរ៉ាប់ទ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BE៦៦៦០ លួចកាបូប ស្ពាយ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវជាតិលេខ១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០១ និង ០០ នាទី រំលងអាធ្រាត្រ

ជនរងគ្រោះឈ្មោះ ផន សុព័រ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃស្លា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ពាណិជ្ជករ ។

សម្ភារៈបាត់បង់៖​ កាបូបស្ពាយ ពណ៌ ខ្មៅ ចំនួន ០១ ,ទូរសព្ទ័ដៃចំនួន ០៣ គ្រឿងម៉ាកសាំសុង ចំនួន ០២ គ្រឿង មានលេខ ០៩៧ ៧៧៧៧៨៦១ /០៩៦ ៥ ៩៩៩៩៩០ម៉ាកអាយហ្វូន ១១មានលេខ ០៩៥ ៩៩៩៩០៤ បណ្ណ័សម្គាល់កម្មសិទ្ធិប្រើប្រាស់ដីធ្លី (ប្លង់រឹង ប្លង់ទន់ខុនដូកំពង់សោម ) ប្លង់ខុនដូ ចំនួន ០៣ ច្បាប់ និងប្លង់ដីមួយចំនួន

ករណីទី៣ ៖អំពើលួច (បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ ) ប្រព្រឹត្តនៅចំណុចមុខសាលាអន្តរជាតិម៉ាយលីតថលថាមឃីង (ខាងលិចផ្សារTK) ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង ០១ និង ៣០ នាទី ។

-ករណីទី៤ ៖ អំពើលួច (បើកទ្វាររថយន្តម៉ាកតូយ៉ូតាឡិចស៊ីស អិនអ៊ិច២០០តេ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AW៩៤៤៩ លួចទ្រព្យសម្បត្តិ ) ប្រព្រឹត្តនៅចំណុចមុខហាងសុខភាពយើង ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ០២ និង ២០ នាទី ។

ជនរងគ្រោះឈ្មោះ ជា ចន្ទ័ដារ៉ា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥អា ផ្លូវលេខ២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មន្រ្តីរាជការ ។

សម្ភារៈបាត់បង់៖ ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌មាស ស៊ីនកាតលេខ ០៧៧ ៧៨៨ ៣៩៩ ចំនួន ០១ គ្រឿង កុំព្យូទ័រLaptopម៉ាកDell Surface ចំនួន ០១ គ្រឿង នាឡិកាដៃម៉ាក ឡុងស៊ីន ចំនួន ០១ គ្រឿង កាបូបដាក់ប្រាក់ចំនួន ០១ បណ្ណ័បើកបរ ចំនួន ០១សន្លឹក អត្តសញ្ញាណប័ណ្ណចំនួន ០១ សន្លឹក កាតធនាគារ

ករណីទី៥ ៖ អំពើលួច (បើកទ្វាររថយន្តមួយគ្រឿងម៉ាក LEXUS៣៣០ ពណ៌ស មិនចាំស្លាកលេខលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១០៧ ផ្លូវលេខ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ០១ និង ៣០នាទី រំលងអាធ្រាត ។

ជនរងគ្រោះ ឈ្មោះ ឈុន រិទ្ធីយ៉ា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះ១៤៣ង ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សម្ភារៈបាត់បង់៖ ធុងបាស់ម៉ាកGBL BOOMBOX៣០០ និងប្រាក់ដុល្លារចំនួន ៧៤០ ដុល្លារអាមេរិក

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរូមមាន៖

១- ឈ្មោះ ងី កប ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានឃាត់ខ្លួនថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ២៣ និង ៣០ នាទី នៅចំណុចម្តុំផ្សារអីអន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

២-ឈ្មោះ ហ៊ុន ណាត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកសារព័ត៌មានVBN ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃាត់ខ្លួននៅថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ២៣ និង ០០ នាទី នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ផ្លូវព្រះមនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

៣-ឈ្មោះ យិន ធី ហៅ តឿ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទិញលក់ទូរសព្ទ័ ស្នាក់នៅបន្ទប់ជួលគ្មានលេខ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០ នាទី នៅចំណុចម្តុំក្រុមហ៊ុនតម្លើងម៉ូតូហុងដា ផ្លូវវ៉េង ស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

៤-ឈ្មោះ ឆយ សុផល ហៅ យ៉ាម៉ាហា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានឃាត់ខ្លួនថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៣ និង ៣០ នាទី នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

៥-ឈ្មោះ សំសិលា ចិត្រា ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៣ និង ៣០ នាទី នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

៦-ឈ្មោះ សួង ដែន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកយកព័ត៌មានK០១ ស្នាក់នៅបន្ទប់ជួលគ្មានលេខ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានឃាត់ខ្លួនថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០២ និង ៣០ នាទី នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ខណ្ឌទួលគោក

៧-ឈ្មោះ ចែម សំណាង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានឃាត់ខ្លួនថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៣ និង ១០ នាទី នៅចំណុចផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

+វត្ថុតាងចាប់យក

-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ លេខតួ លេខម៉ាស៊ីន ៩៧២០៣៧១ ពាក់ស្លាកលេខ ភ្នំពេញ១GM ៨៦១១,ទូរសព្ទ័ដៃចំនួន ០២ គ្រឿងម៉ាកណូគៀ ពណ៌ក្រហម គ្មានស៊ីមកាត ចំនួន ០១ គ្រឿង ទូរសព្ទ័ដៃម៉ាកសាំសុងណូត៨ ពណ៌ប្រផេះ ស៊ីមកាតលេខ ០៩៦ ២២២៤០៤០ / ០៧១ ២២២២២៤០ ចំនួន០១ គ្រឿង និងវិទ្យុទាក់ទង(អាយឌី) ពណ៌ខ្មៅ ចំនួន០១ គ្រឿង ចាប់យកពីជនសង្ស័យឈ្មោះ ហ៊ុន ណាត

-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៨១៦០៨៩១ ពាក់ស្លាកលេខ ភ្នំពេញ ១TH៣៧៦១ ,ទូរសព្ទដៃម៉ាកអាយហ្វូន១១ប្រូ ពណ៌ខ្មៅ ស៊ីមកាតលេខ ០១២ ៧៥៧៥២២ ចំនួន ០១ គ្រឿង ,ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ស្លែ ស៊ីមកាតលេខ០៩៦ ៩៩៩ ២២២៦ ចំនួន០១ គ្រឿង ,ទូរសព្ទ័ដៃម៉ាកខេហ្វូន ពណ៌ខ្មៅ គ្មានស៊ីម កាត ចំនួន ០១ គ្រឿង និងកាបូបស្ពាយចំហៀងក្រឡាការ៉ូម៉ាកLV ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ ខៀវ តុលា ចំនួន ០១ ចាប់យកពីឈ្មោះ ងី កប ។

-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ លេខតួ លេខម៉ាស៊ីន៨៣៩១៣៦៩ ពាក់ស្លាកលេខ កណ្តាល១I ២០៧៨ ទូរសព្ទ័ដៃម៉ាកហូវៃ ពណ៌ទឹកសមុទ្រ ស៊ីមកាតលេខ០៦៩២៦៣៥២៧ ចំនួន ០១ គ្រឿង នាឡិកាដៃម៉ាក Curren ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង ចាប់យកពីឈ្មោះ ចែម សំណាង ។

-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៦ លេខតួ លេខម៉ាស៊ីន ៩៦២២៦៣៣ ពាក់ស្លាកលេខ ភ្នំពេញ១DM១៩៣០ , បណ្ណ័សម្គាល់ខ្លួនឈ្មោះ សួង ដែន ចំនួន ០១ សន្លឹក ,ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ិច ពណ៌ ទឹកមាស ស៊ីមកាតលេខ ០១៥ ២១២៧៤៤ ចាប់យកពីឈ្មោះ សួង ដែន

-ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុប ពី ពណ៌ស សេរីឆ្នាំ២០២១ លេខតួ លេខម៉ាស៊ីន ៨១៨៨៩៧៨ ពាក់ស្លាកលេខ ភ្នំពេញ ១IH ៤៩១៤ ទូរស័ព្ទដៃម៉ាក ខេមហ្វូន ចំនួន ០១ គ្រឿង វិទ្យុទាក់ទងម៉ាកUHF ចំនួន ០១ គ្រឿង និងវិទ្យុទាក់ទងម៉ាកMTS២៥០០ ចំនួន ០១ គ្រឿង ចាប់យកពីឈ្មោះ យិន ធី ហៅ តឿ ។

– ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៥៥១២១៥៧ ពាក់ស្លាកលេខ ភ្នំពេញ ១ HP៩៩២៨ ,ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ខ្មៅគ្មានស៊ីមកាត និងវិទ្យុទាកទង ម៉ាកម៉ូតូរ៉ូឡា ពណ៌ខ្មៅ ចំនួន ០១ គ្រឿង ចាប់ពីឈ្មោះ ឆយ សុផល ហៅ យ៉ាម៉ាហា

-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ លេខតួ លេខម៉ាស៊ីន ៥៦១៤៣៤២ ពាក់ស្លាកលេខ ភ្នំពេញ១HX ២២៩៩ ,ទូរសព្ទ័ដៃម៉ាកអាយហ្វូន៥ ពណ៌ ស គ្មានស៊ីមកាត , ទូរសព្ទ័ដៃម៉ាកខាំហ្វូន ពណ៌ខ្មៅ គ្មានស៊ីមកាត ,ទូរសព្ទ័ដៃម៉ាកអាយហ្វូន អ៊ិច ពណ៌ស្លែ ស៊ីមកាតលេខ ០៨១ ៩៧ ៩៩ ៩៦ និងវិទ្យុទាកទង ម៉ាកម៉ូតូរ៉ូឡា ពណ៌ខ្មៅ ចំនួន ០១ គ្រឿង ចាប់យកពីឈ្មោះ សំសិលា ចិត្រា

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ