សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល មិត្តភាព បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី នៅចំណុចមុខផ្ទះលេខ៣៥៩Eo ផ្លូវ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា មានករណីប្រើប្រាស់គ្រឿងញៀន បង្កឡើងដោយជនសង្ស័យម្នាក់។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហេង សំណាង ភេទប្រុសអាយុ ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅវត្តនាគវន្ត័។

សំភារះដកហូតមាន៖​ ឌបកណ៏ កែឆ្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋានគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជួនទៅមណ្ឌលឱកាសខ្ញុំ និងស្តារនីតិសម្បទា រាជធានីភ្នំពេញ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ