សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន៦នាក់ ជាមុខសញ្ញាវាយ កាប់ ឆក់ ប្លន់ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន

ដោយអនុវត្តតាម បទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីសំណាក់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការដ្ឋាននគរបាល ខណ្ឌកំបូល បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជនសង្ស័យ ជាមុខសញ្ញាវាយកាប់ ឆក់ប្លន់ និងទទួលផលចោរកម្ម បានចំនួន០៦នាក់ ដកហូតវត្ថុតាងម៉ូតូ ០៣គ្រឿង និងសម្ភារ:មួយចំនួនទៀត។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ សួគ៌ ពួង ហៅ សូរ ពួង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទទួលទិញផលចោរកម្ម មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

២-ឈ្មោះ អ៊ុល សំអាត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) ធ្លាប់ធ្វើសកម្មភាពឆក់ ២លើក មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

៣-ឈ្មោះ ហម ដារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

៤-ឈ្មោះ ទូច រដ្ឋា ហៅ ចន្ថា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

៥-ឈ្មោះ ឃិន ច័ន្ទដេវីត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

៦-ឈ្មោះ ឃឿន ពេជ្រភារុន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ