សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ ប្រព្រឹត្តិនៅចំណុចផ្លូវ២៦៩ កែង៦១៦ ភូមិ៤ សង្កាត់ស្រះចក។

ជនសង្ស័យឈ្មោះ យឹម ចន្នី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១៣ និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូពីរនាក់បងស្រី ដោយជនរងគ្រោះជិះពីក្រោយ តាមផ្លូវលេខ២៦៩ពីត្បូងទៅជើង ដើម្បីទៅទិញឥវ៉ាន់នៅផ្សារទួលសង្កែ ពេលជិះមកដល់ចំណុចផ្លូវលេខ២៦៩ កែង៦១៦ ស្រាប់តែជនសង្ស័យជិះម៉ូតូមួយគ្រឿងម្នាក់ឯង ម៉ាកឃ្លីក ពណ៌ក្រហម មកពីក្រោយស្របគ្នាអែបខាងស្តាំ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច រួចក៏ជិះរត់គេចខ្លួនទៅមុខ។

ភ្លាមនោះជនរងគ្រោះ បានជិះដេញតាមពីក្រោយស្រែកចោរៗ ផ្អើលឆោឡោគាប់ជួនកម្លាំងព្រហ្មទណ្ឌខណ្ឌ និងកម្លាំងប៉ុស្តិ៍ កំពុងតែល្បាត ក៏បានប្រដេញបង្ក្រាបបានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ