សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០ និង១០នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌដង្កោ បានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល ជើងឯក បានចុះល្បាតក្នុងមូលដ្ឋាន មកដល់ត្រង់ចំណុចមុខបុរីប៉េង ហួត ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿង គ្មានផ្លាកលេខ ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានឃាត់ត្រួតពិនិត្យរកឃើញ ក្រាមពណ៌សថ្លា ចំនួន ០២ កញ្ចប់ថង់តូច នៅក្នុងម៉ូតូដាក់ក្នុងក្រដាសមួយរយរៀល។

ជនសង្ស័យឈ្មោះ សន សារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានបុរីប៉េងហួត ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ថង់តូច, ម៉ូតូ០១គ្រឿង, លុយក្រដាស១០០រៀល (មួយរយរៀល) ចំនួន០១សន្លឹក។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ