សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមគរ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

នៅថៃ្ងទី១៧ ខែតុលា ឆាំ្ន២០២០ វេលាម៉ោង១៤ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមគរ នៃអធិការដ្ឋានគរបាល ខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ៤៩A ផ្លូវលេខ២៣៤ ក្រុមទី១៤ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖

១-ឈោ្មះ ចន សុវណ្ណ ហៅ វណ្ណ ភេទប្រុស អាយុ៣១ឆាំ្ន ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។(ម្ចាស់ថ្នាំ)

២-ឈោ្មះ ចយ វីន ហៅ វីន ភេទប្រុស អាយុ២១ឆាំ្ន ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

៣-ឈោ្មះ តាំង ហេង ហៅ ហេង ភេទប្រុស អាយុ២១ឆាំ្ន ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

៤-ឈោ្មះ ផុន ស្រីម៉ៅ ហៅ ស្រីម៉ៅ ភេទស្រី អាយុ២៩ឆាំ្ន ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យក៖ ក្រាមសថ្លាចំនួនម្ភៃប្រាំបីកញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) និងកញ្ចប់បារីម៉ាក MEVIUS ចំនួនមួយ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ