សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រើល្បិចឆបោកម៉ូតូមិត្តភក្តិ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួន

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី មានករណីឆបោកម៉ូតូ នៅចំណុចផ្ទះគ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ បង្កដោយជនសង្ស័យឈ្មោះតាម វីរ៉ូត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករធ្វើផ្លាក យីហោ ស្នាក់នៅចំណុចកើតហេតុ។​ ចំណែកជនរងគ្រោះឈ្មោះ រស់ វិបុត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើផ្លាក យីហោ ស្នាក់នៅចំណុចកើតហេតុ។

មុនពេលកើតហេតុជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូ ជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FO-៣៣-៧៥ ដោយប្រាប់ថា ទៅលួសយកទូរស័ព្ទដៃនៅជ្រោយចង្វាមួយភ្លែត រួចជនសង្ស័យក៏យកម៉ូតូជនរងគ្រោះទៅជួបបក្ខពួក២នាក់ទៀត ឈ្មោះចិន និងឈ្មោះអ៊ុ តោ យកទៅបញ្ចាំគេបានលុយ២០០ដុល្លា ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។

លុះដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី ជនរងគ្រោះឃើញជនសង្ស័យនៅផ្សារសាំហាន់ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ