- សន្តិសុខសង្គម ១៤ មេសា ២០២១
ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:៤០នាទី សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន០២នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ៤៥ ផ្លូវ២០៥ កែង៣៤៨ ក្រុមទី៣៧ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី១ (ម២)៕
- សន្តិសុខសង្គម ៩ មេសា ២០២១
កម្លាំងសមត្ថកិច្ចចំរុះបើកប្រតិបត្តិបង្គ្រាប និងឃាត់ខ្លួនមនុស្សមួយក្រុមចំនួន ១៧នាក់ ករណីប្រមូលផ្តុំ និងលេងល្បែងស៊ីសងឡូតូ
នៅថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី គណៈបញ្ជាការឯកភាពខណ្ឌ៧មករា លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ លោកនេត ស៊ីថុន អធិការនគរបាល ខណ្ឌ៧មករា បានដឹកនាំកម្លាំងចំរុះចុះបង្គ្រាបការប្រមូលផ្តុំ និងលេងល្បែងស៊ីសងឡូតូ នៅចំណុចដីឡូលេខ១៣៨ ផ្លូវ២១៣ ភូមិ៨ សង្កាត់វាលវង ខណ្ឌ៧មករា បានឃាត់ខ្លួនមនុស្សចំនួន១៧នាក់ ប្រុស១៥នាក់ ស្រី២នាក់ អ្នកលេងចំនួន១៣នាក់ បុគ្គលិកឆ្នោតឡូតូចំនួន៣នាក់ សន្តិសុខ១នាក់។ ១- ឈ្មោះ វង្ស វណ្ណារ៉ា អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ស្នាក់នៅផ្ទះលេខ៤៥EO ផ្លូវ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ២- ឈ្មោះសោម រដ្ឋា ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៦៦EO ផ្លូវ ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ៣- ឈ្មោះ នៅ […]
- សន្តិសុខសង្គម ៨ មេសា ២០២១
សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែកទីបជ្រុង
កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ម៉ោង១៨:៣០នាទី សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែកទីបជ្រុង នៅក្នុងវត្តនិរោធរង្សី ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះវណ្ណ ផៃនីឡា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ យូ មឿន ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកប៉ុល ឃុំបន្ទាយ ដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ មុនពេលកើតហេតុជនរងគ្រោះ ទុកដែកទីបជ្រុងសម្រាប់ធ្វើសំណង់ជាច្រើនដើម នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូ ម៉ាកYamaha Siruis ពណ៌ខ្មៅ គ្មានផ្លាកលេខ ចូលមកលួចដែកទីបជ្រុង០៣ដើម ដាក់លើម៉ូតូជិះចេញបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញឃាត់ខ្លួន រួមនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ច។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៧ មេសា ២០២១
កម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនសង្ស័យម្នាក់ ករណីលួចម៉ូតូ និងទទួលផលចោរកម្ម
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០:៥០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌ៧មករា សហការមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តតាកែវ ឃាត់ខ្លួនសង្ស័យម្នាក់ នៅចំណុចភូមិ ពេជ្រសា ឃុំអង្គកាសារ ស្រុកគីរីវង្ស ខេត្តតាកែវ ករណីលួចម៉ូតូ និងទទួលផលចោរកម្ម កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងផ្ទះលេខ៤៧០Eo ផ្លូវ១២៨ ភូមិ១ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះ ឈ្មោះ ឡី កូវខី ភេទប្រុស អាយុ២៨ ជនជាតិខ្មែរ មុខរបរ អនុប្រធានក្រុមហ៊ុន សាលីដឹកជញ្ជូនអ្នកដំណើរ មានទីលំនៅផ្ទះលេខ១៨C ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ អ៊ុង សុខលី ភេទ ប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ។ វត្ថុតាង […]
- សន្តិសុខសង្គម ១ មេសា ២០២១
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង បង្ក្រាបនិងឃាត់ខ្លួនបានភ្លាមៗ
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ម៉ោង១៥:០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចមុខហាងលក់គ្រឿងអគ្គីសនីម៉ូដិនហូម ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខា សុខជា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះ ចាន់ វលិដា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារបន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1CL-8146 រប់សជនសង្ស័យ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ទូរសព្ទ័ដៃ ម៉ាកVIVO ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល […]
- សន្តិសុខសង្គម ៣០ មិនា ២០២១
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចសម្ភារសំណង់
នៅថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង០២:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចសម្ភារសំណង់ នៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៧១ ក្រុមទី៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ តាវ ងានហ្វូ (TAO GUANGWU) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ៖ មេការសំណង់ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ អ៊ូ តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន។ ២-ឈ្មោះ ចាន់ […]
- សន្តិសុខសង្គម ២៩ មិនា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២១ សរុបចំនួន ០២ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០២ នាក់ -របួស : ០២ នាក់ (ធ្ងន់ ០១នាក់ ស្រាល ០១នាក់) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០១ ករណី -រ៉ឺម៉ក និង ម៉ូតូ : ០១ ករណី មូលហេតុ ៖ – បើកបរ លឿន : ០១ ករណី – បើកបរ ស្រវឹង : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌ កំបូល : ០១ ករណី – ខណ្ឌ ដង្កោ : ០១ […]
- សន្តិសុខសង្គម ២៥ មិនា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២១ សរុបចំនួន ០៤ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០១ នាក់ -របួស : ០៥ នាក់ (ធ្ងន់ ០៤នាក់ ស្រាល ០១នាក់) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០១ ករណី -ម៉ូតូ និង ម៉ូតូ : ០២ ករណី -ម៉ូតូ និង ថ្មើរជើង : ០១ ករណី មូលហេតុ ៖ – មិនគោរពសិទ្ធិ : ០២ ករណី – មិនគោរពសិទ្ធិ : ០១ ករណី – បត់ស្តាំប្រហែស : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌច្បារអំពៅ […]
- សន្តិសុខសង្គម ២១ មិនា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២១ សរុបចំនួន ០៤ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០១ នាក់ -របួស : ០៦ នាក់ (ធ្ងន់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង កង់បី : ០១ ករណី -ម៉ូតូ និង ម៉ូតូ : ០២ ករណី -កង់បី និង ម៉ូតូ : ០១ ករណី មូលហេតុ ៖ – បើកបរលឿន : ០២ករណី – មិនគោរពសិទ្ធិ : ០១ ករណី – មិនប្រកាន់ស្តាំ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌឫស្សីកែវ : ០១ករណី – […]
- សន្តិសុខសង្គម ២០ មិនា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សរុបចំនួន ០២ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០១ នាក់ -របួស : ០១ នាក់ (ធ្ងន់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០២ ករណី មូលហេតុ ៖ – បើកបរលឿន : ០២ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌច្បារអំពៅ : ០១ ករណី – ខណ្ឌកំបូល : ០១ ករណី