សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងសមត្ថកិច្ចចំរុះបើកប្រតិបត្តិបង្គ្រាប និងឃាត់ខ្លួនមនុស្សមួយក្រុមចំនួន ១៧នាក់ ករណីប្រមូលផ្តុំ និងលេងល្បែងស៊ីសងឡូតូ

នៅថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី គណៈបញ្ជាការឯកភាពខណ្ឌ៧មករា លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ លោកនេត ស៊ីថុន អធិការនគរបាល ខណ្ឌ៧មករា បានដឹកនាំកម្លាំងចំរុះចុះបង្គ្រាបការប្រមូលផ្តុំ និងលេងល្បែងស៊ីសងឡូតូ នៅចំណុចដីឡូលេខ១៣៨ ផ្លូវ២១៣ ភូមិ៨ សង្កាត់វាលវង ខណ្ឌ៧មករា បានឃាត់ខ្លួនមនុស្សចំនួន១៧នាក់ ប្រុស១៥នាក់ ស្រី២នាក់ អ្នកលេងចំនួន១៣នាក់ បុគ្គលិកឆ្នោតឡូតូចំនួន៣នាក់ សន្តិសុខ១នាក់។

១- ឈ្មោះ វង្ស វណ្ណារ៉ា អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ស្នាក់នៅផ្ទះលេខ៤៥EO ផ្លូវ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
២- ឈ្មោះសោម រដ្ឋា ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៦៦EO ផ្លូវ ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
៣- ឈ្មោះ នៅ ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំបុ័ង ស្នាក់នៅផ្ទះលេខ១១៩BEO ផ្លូវ ២១៥ ភូមិ ១០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។
៤- ឈ្មោះ ជា សារ៉នភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅអាគារទី៤ បូរីកីឡាជាន់ទី៦ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
៥- ឈ្មោះ ស៊ុ សីហាភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
៦- ឈ្មោះ កិ រស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទង ស្នាក់នៅផ្ទះលេខB២២ ផ្លូវបេតុង សង្កាត់ដំណាក់ត្រយឹង ខណ្ឌពោធិ៍សែនជ័យ ។
៧- ឈ្មោះគួន វន្នី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១១D2 ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
៨- ឈ្មោះ កែវ សាន្ត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនមែនយូរឡាយ ស្នាក់នៅផ្ទះលេខ៤៥EOE1 ផ្លូវ១៦២Z សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។
៩- ឈ្មោះ សែម សិទ្ធីគុណ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាស់អាប់ ស្នាក់នៅផ្ទះលេខ១២EO ផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
១០- ឈ្មោះ ណាត សុភ័ក្ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលលេខ១០៥ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
១១- ឈ្មោះ ហ៊ូយ វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ក្រាសដុះធ្មេញ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
១២- ឈ្មោះ ពេជ្រ រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីនគរបាលនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ២១២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
១៣- ឈ្មោះផឹត អៀង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់លតឆារ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ចំពោះអ្នកទាំង១៣នាក់ខាងលើ សមត្ថកិច្ចបានធ្វើការអបរំ និងធ្វើកិច្ចសន្យាឲ្យត្រលប់ទៅលំនៅដ្ឋានវិញ ហើយមនុស្ស០៤នាក់ សមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធីច្បាប់ ។

១- ឈ្មោះ សុខ សីម៉ាទី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខមើលការខុសត្រូវ និងយាមម៉ូតូ ស្នាក់នៅផ្ទះលេខ៦៤BEO ផ្លូវ២៥៧ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)។

២- ឈ្មោះ វណ្ណ សោភា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកឆ្នោតឡូតូ ស្នាក់នៅផ្ទះមិនចាំលេខ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)។

៣- ឈ្មោះ ជា ឌី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកឆ្នោតឡូតូ ស្នាក់នៅផ្ទះជួលមិនចាំលេខ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)។

៤- ឈ្មោះ ថាង វ៉ាន់ហែង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកឆ្នោតឡូតូ ស្នាក់នៅផ្ទះជួលមិនចាំលែខ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)

វត្ថុតាងដកហូតរួមមាន៖ ទូរទស្សន៍ ចំនួន០៣គ្រឿង, ម៉ូរីទ័រកុំព្យូទ័រ ចំនួន០៨, ខេស ចំនួន០៤, ភ្នែកកាម៉ារ៉ា ចំនួន០៦, ម៉ាស៊ីនព្រីម ចំនួន ០១, ហ្វានបុក ចំនួន០១ឈុត, កៅអីពណ៌ខ្មៅដែក ចំនួន០៦, កៅអីជ័រពណ៌ក្រហម ចំនួន០៧, អាយកូមតូចៗ ចំនួន០២ សៀវភៅសរសេរសំរាប់កត់ត្រា ចំនួន០៦ក្បាល, លុយខ្មែរ ចំនួន២០៨៧៥០០ (ពីរលានប្រាំបីម៉ីនប្រាំពីរពាន់ប្រាំរយរៀល)

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ