សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនសង្ស័យម្នាក់ ករណីលួចម៉ូតូ និងទទួលផលចោរកម្ម

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០:៥០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌ៧មករា សហការមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តតាកែវ ឃាត់ខ្លួនសង្ស័យម្នាក់ នៅចំណុចភូមិ ពេជ្រសា ឃុំអង្គកាសារ ស្រុកគីរីវង្ស ខេត្តតាកែវ ករណីលួចម៉ូតូ និងទទួលផលចោរកម្ម កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងផ្ទះលេខ៤៧០Eo ផ្លូវ១២៨ ភូមិ១ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះ  ឈ្មោះ ឡី កូវខី ភេទប្រុស អាយុ២៨ ជនជាតិខ្មែរ មុខរបរ អនុប្រធានក្រុមហ៊ុន សាលីដឹកជញ្ជូនអ្នកដំណើរ   មានទីលំនៅផ្ទះលេខ១៨C ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ អ៊ុង សុខលី ភេទ ប្រុស អាយុ ៦២ឆ្នាំ  ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្បាលដំរី  ឃុំគោកព្រិច  ស្រុកគីរីវង្ស ខេត្តតាកែវ។

វត្ថុតាង និងសម្ភារចាប់យក៖ ម៉ូតូរបស់ជនរងគ្រោះ ចំនួន១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ, ម៉ូតូរបស់ជនសង្ស័យ ម៉ាក ZoomerX ពណ៌ទឹកក្រូច លាយពណ៌សរ   ពាក់ស្លាកលេខតាកែវ 1L8778, ទូរសព្ទ័ដៃចំនួន១គ្រឿង ម៉ាក VIVO ជារបស់ជនសង្ស័យ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ