សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង បង្ក្រាបនិងឃាត់ខ្លួនបានភ្លាមៗ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ម៉ោង១៥:០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចមុខហាងលក់គ្រឿងអគ្គីសនីម៉ូដិនហូម ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខា សុខជា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះ ចាន់ វលិដា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារបន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1CL-8146 រប់សជនសង្ស័យ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ទូរសព្ទ័ដៃ ម៉ាកVIVO ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ