- សន្តិសុខសង្គម ២៤ កម្ភៈ ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២១ សរុបចំនួន ០២ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០១ នាក់ -របួស : ០៣ នាក់ (ធ្ងន់ ០៣នាក់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០១ ករណី -ម៉ូតូ និង ម៉ូតូ : ០១ ករណី មូលហេតុ ៖ – មិនគោរពសិទ្ធិ : ០១ ករណី – ថយក្រោយ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌដង្កោ : ០១ ករណី – ខណ្ឌព្រែកព្នៅ : ០១ ករណី
- សន្តិសុខសង្គម ២៣ កម្ភៈ ២០២១
កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិបារាំងម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ស្នាក់នៅ និងប្រើប្រាស់អាវុធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ
ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ និងលោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនជាតិបារាំងម្នាក់ នៅចំណុចក្នុងបុរីសុភមង្គល ផ្ទះជួលលេខH12B ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ករណីស្នាក់នៅខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រើប្រាស់អាវុធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ។ ជនជាតិបារាំង ឈ្មោះ BAUDRY SEBASTIEN ភេទប្រុស អាយុ៤៣ឆ្នាំ។ បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនជាតិបារាំង ទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យរកមេរោគឆ្លង កូវីដ-១៩ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ បណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផល និងចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១៨ កម្ភៈ ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីលួចដោះកញ្ចក់ទ្វារផ្ទះ ប៉ុនប៉ងចូលយកទ្រព្យសម្បត្តិ
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីលួចដោះកញ្ចក់ទ្វារផ្ទះ ប៉ុនប៉ងចូលយកទ្រព្យសម្បត្តិ នៅចំណុចផ្ទះលេខ៤៤ ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ាល រ៉ាឌី ភេទ ស្រី អាយុ៤៨ឆ្នាំ។ ជនសង្ស័យឈ្មោះ ទូច តុលា ហៅ តុ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងដែក។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៣:៣០នាទី ជនរងគ្រោះកំពុងតែលក់បាយនៅខាងមុខផ្ទះ ចំណុចកើតហេតុ ខណៈនោះជនរងគ្រោះ ក៏ឮសូរសម្លេងចេញពីខាងក្រោយផ្ទះ ក៏ដើរទៅមើលស្រាប់តែឃើញជនសង្ស័យ កំពុងតែធ្វើសកម្មភាពលួចដោះកញ្ចក់ទ្វារផ្ទះខាងក្រោយ ជនរងគ្រោះក៏ស្រែកឆោឡោឡើង ស្របពេលនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ល្បាតមកដល់កន្លែងកើតហេតុ ក៏បានឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍។ បន្ទាប់ពីធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានលួចដោះកញ្ចក់ទ្វារផ្ទះខាងក្រោយរបស់ជនរងគ្រោះ ប៉ុនប៉ងចូលផ្ទះលួចយកទ្រព្យសម្បត្តិពិតប្រាកដមែន។ […]
- សន្តិសុខសង្គម ១៨ កម្ភៈ ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៧ខែ កុម្ភៈ ឆ្នាំ២០២១ សរុបចំនួន ០៤ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០៣ នាក់ (ធ្ងន់ ០២នាក់ ស្រាល ០១នាក់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០១ ករណី -ម៉ូតូ និងម៉ូតូ : ០១ ករណី មូលហេតុ ៖ – បើកបរលឿន : ០៣ ករណី – មិនគោរពសិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌដូនពេញ : ០១ ករណី – ខណ្ឌចំការមន : ០២ ករណី – ខណ្ឌមានជ័យ : ០១ ករណី
- សន្តិសុខសង្គម ១៧ កម្ភៈ ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចវាយយកទូរស័ព្ទ
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចវាយយកទូរស័ព្ទ នៅចំណុចផ្សារស៊ីធីម៉ល។ ចំណែកជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ អនាមយ័នៅផ្សារស៊ីធីម៉ល។ ជនសង្ស័យឈ្មោះសុខ តូលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ រត់តុនៅច្បារអំពៅ ស្នាក់នៅផ្ទះលេខ៣៧B ផ្លូវ៣២៦ ភូមិ៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ១៧:០០នាទី ជនសង្ស័យបានធ្វើសកម្មភាពសំងំលើបង្គន់ នៅក្នុងផ្សារស៊ីធីម៉ល ពេលឃើញជនរងគ្រោះបានចូលក្នុងបន្ទប់ទឹកបត់ជើង ជនសង្ស័យ ក៏បានលោតចូលមកវាយយកទូរស័ព្ទ រួចរត់គេចខ្លួន តែត្រូវសន្តិសុខផ្សារចាប់យកមកទីស្នាក់ការប៉ុស្តិ៍។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ បានសារភាពថាកាលពីថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៣:០០នាទី បានសំងំលើបង្គន់ ឃើញមនុស្សស្រីចូលមកបានច្រវាច់ក រួចយកទូរស័ព្ទបានសម្រាច។ វត្ថុតាងចាប់យក៖ ទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូនអេចផ្លឺស, ម៉ូតូ១គ្រឿង ម៉ាកBeAT ពណ៍ស ក្រហម ពាក់ផ្លាក់លេខ ១HF៩៦៩៥ ភ្នំពេញ, កាបូប១ […]
- សន្តិសុខសង្គម ១៦ កម្ភៈ ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ឃាត់ជនសង្ស័យចំនួន ០៣ នាក់ ករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ឃាត់ជនសង្ស័យចំនួន ០៣ នាក់ ករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ នៅចំណុចបណ្តោយផ្លូវបេតុង ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ផាន់ ណាវ័យ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលលេខ ៨A ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ជាងដែក។ ២-ឈ្មោះ នឹម ណាន ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកដឹកជញ្ចូនក្រុមហ៊ុនផេនដា។ ៣-ឈ្មោះ ណាន់ រ័ត្ន ភេទ ប្រុស […]
- សន្តិសុខសង្គម ១៦ កម្ភៈ ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៥ខែ កុម្ភៈ ឆ្នាំ២០២១ សរុបចំនួន ០៤ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០១ នាក់ -របួស : ០៥នាក់ (ធ្ងន់) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០២ ករណី -រថយន្ត +កង់បី និងរថយន្ត : ០១ ករណី -ម៉ូតូ និងម៉ូតូ : ០១ ករណី មូលហេតុ ៖ – បើកបរលឿន : ០១ ករណី – មិនប្រកាន់ស្តាំ : ០៣ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌដង្កោ : ០២ ករណី – ខណ្ឌព្រែកព្នៅ : ០១ ករណី – ខណ្ឌពោធិ៍សែនជ័យ : ០១ […]
- សន្តិសុខសង្គម ១៥ កម្ភៈ ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២១ សរុបចំនួន ០៤ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០២ នាក់ -របួស : ០៤ នាក់ (ធ្ងន់ ០២នាក់ ស្រាល ០២នាក់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០២ ករណី -រថយន្ត និងថ្មើរជើង : ០១ ករណី -ម៉ូតូ និងថ្មើរជើង : ០១ ករណី មូលហេតុ ៖ – បើកបរលឿន : ០២ ករណី – មិនប្រកាន់ស្តាំ : ០១ ករណី – មិនគោរពសិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌដង្កោ : ០១ […]
- សន្តិសុខសង្គម ១៤ កម្ភៈ ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២១ សរុបចំនួន ០៤ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០៨ នាក់ (ធ្ងន់ ០៥នាក់ ស្រាល ០៣នាក់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង រថយន្ត : ០២ ករណី -រថយន្ត និង ម៉ូតូ : ០១ ករណី -ម៉ូតូ និង ម៉ូតូ : ០១ ករណី មូលហេតុ ៖ – បើកបរ លឿន : ០២ ករណី – មិន ប្រកាន់ ស្តាំ : ០១ ករណី – មិន គោរពសិទ្ធិ : ០១ ករណី […]
- សន្តិសុខសង្គម ១៣ កម្ភៈ ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២១ សរុបចំនួន ០២ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០៣ នាក់ (ធ្ងន់ ០២នាក់ ស្រាល ០១នាក់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០១ ករណី -ម៉ូតូ និងម៉ូតូ : ០១ ករណី មូលហេតុ៖ – បើកបរលឿន : ០១ ករណី – មិនប្រកាន់ស្តាំ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ – ខណ្ឌឫស្សីកែវ : ០១ ករណី – ខណ្ឌច្បារអំពៅ : ០១ ករណី