សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែកទីបជ្រុង

កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ម៉ោង១៨:៣០នាទី សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែកទីបជ្រុង នៅក្នុងវត្តនិរោធរង្សី ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះវណ្ណ ផៃនីឡា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ យូ មឿន ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកប៉ុល ឃុំបន្ទាយ ដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

មុនពេលកើតហេតុជនរងគ្រោះ ទុកដែកទីបជ្រុងសម្រាប់ធ្វើសំណង់ជាច្រើនដើម នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូ ម៉ាកYamaha Siruis ពណ៌ខ្មៅ គ្មានផ្លាកលេខ ចូលមកលួចដែកទីបជ្រុង០៣ដើម ដាក់លើម៉ូតូជិះចេញបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញឃាត់ខ្លួន រួមនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ