សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចសម្ភារសំណង់

នៅថ្ងៃទី ៣០​ ខែមិនា​ ឆ្នាំ២០២១ វេលាម៉ោង០២:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចសម្ភារសំណង់ នៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៧១ ក្រុមទី៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ តាវ ងានហ្វូ (TAO GUANGWU) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ៖ មេការសំណង់ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ អ៊ូ តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន។
២-ឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន។
៣-ឈ្មោះ ឡែន វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរ៖ គ្មាន។

វត្ថុតាងដកហូត៖ ដែកថ្នាំងអំពៅចំនួន២៨ដើម ទំហំ១៩លី ចំនួន២៥ដើម,ទំហំ២០លី ចំនួន០៨ដើម,ខ្ចៅចាប់អន្ទា០៧ប៉ាវ ស្មើនិង១៤០កញ្ចប់, ម៉ូតូ០១គ្រឿង ម៉ាកClick ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CS 1951 និងរទេះអេតចាយ ចំនួន០១គ្រឿង។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ