- សន្តិសុខសង្គម ២២ ឧសភា ២០២១
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរឺម៉កកង់បី
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៣:១០នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរឺម៉កកង់បី ពេលកំពុងល្បាតក្នុងមូលដ្ឋាន នៅចំណុចមុខផ្ទះលេខ១១Eo ផ្លូវ២១១ ភូមិ៨សង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះ ឈ្មោះ ប៉ិច សុប៉ុន ភេទ ប្រុស អាយុ ៤១ ខ្មែរ មុខរបរ រត់រឺម៉ក ស្នាក់នៅផ្ទះលេខ១១E២ ផ្លូវ២១១ ភូមិ ៨ សង្កាត់ វាលវង ខណ្ឌ៧មករា។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ភា រិទ្ធ ភេទ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ រារទេះភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នុំពេញ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ វត្ថុតាងនិងសម្ភារៈចាប់យកពីជនសង្ស័យ៖ រឺម៉កកង់បី ចំនួន១គ្រឿង ជារបស់ជនរងគ្រោះ។ […]
- សន្តិសុខសង្គម ១៩ ឧសភា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ សរុបចំនួន ០៣ករណី
បណ្តាលឲ្យ៖ -ស្លាប់ : គ្មាន -របួស : ០៤ នាក់ ( ធ្ងន់ ០៣នាក់, ស្រាល០១នាក់) គ្រោះថ្នាក់រវាង៖ -រថយន្ត និង ម៉ូតូ : ០៣ ករណី មូលហេតុ៖ – បើកបរលឿន : ០១ ករណី – បញ្រ្ចាសទិស : ០១ ករណី – បើកបរជែង : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ – ខណ្ឌសែនសុខ : ០១ ករណី – ខណ្ឌជ្រោយចង្វារ : ០១ ករណី – ខណ្ឌកំបូល : ០១ ករណី
- សន្តិសុខសង្គម ១៩ ឧសភា ២០២១
ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការនគរបាល ខណ្ឌបឹងកេងកង ស្រាវជ្រាវនិងឃាត់ខ្លួន
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលា១៧:៣០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការនគរបាល ខណ្ឌបឹងកេងកង បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ករណីគាស់ទម្លុះទម្លាយ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវ១៩៩ កែង៣៥៨ ក្រុមទី៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។ ក្រោយពីឃាត់ជនសង័្សយខ្លួនខាងលើ កម្លាំងជំនាញបន្ដស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ករណីទទួលផលចោរកម្ម នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ ក្រុមទី៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ប៉េង អ៊ូ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥១ ផ្លូវ៣៨៤ ក្រុមទី៣៩ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: លក់ដូរ ។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះ សុខ ម៉ាច ហៅអាម៉ាច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅម្ដុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា […]
- សន្តិសុខសង្គម ១៧ ឧសភា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២១ សរុបចំនួន ០៣ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០១ នាក់ -របួស : ០៧ នាក់ (ធ្ងន់ ០៣នាក់,ស្រាល ០៤នាក់) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០១ ករណី -រថយន្តបុករះម៉ូតូ៣គ្រឿង : ០១ ករណី -ម៉ូតូ និង ថ្មើរជើង : ០១ ករណី មូលហេតុ ៖ – បើកបរលឿន : ០១ ករណី – បើកបរបញ្ច្រាស : ០១ ករណី – បត់ត្រឡប់ក្រោយ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌជ្រោយចង្វារ : ០១ ករណី […]
- សន្តិសុខសង្គម ១៤ ឧសភា ២០២១
ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣:៣៥ នាទី កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវគ្មានលេខ កែងផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ CHU GUANGZHI ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិ ចិន ស្នាក់នៅផ្ទះសំណាក់អេភល ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងកាត់សក់។ កម្លាំងជំនាញបានឲ្យដឹងថា ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ១០ដេ ផ្លូវលេខ១១០បុរីញូថោន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ។ ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ម៉ក់ ឧត្តមបញ្ញា ហៅ ប៊យ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២-ឈ្មោះ […]
- សន្តិសុខសង្គម ១៤ ឧសភា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២១ សរុបចំនួន ០៣ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០១ នាក់ -របួស : ០២ នាក់ (ធ្ងន់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០២ ករណី -ម៉ូតូ និង កង់ : ០១ ករណី មូលហេតុ ៖ – មិនគោរពសិទ្ធិ : ០១ ករណី – បើកបរលឿន : ០២ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌមានជ័យ : ០១ ករណី – ខណ្ឌកំបូល : ០១ ករណី – ខណ្ឌ៧មករា : ០១ ករណី
- សន្តិសុខសង្គម ១០ ឧសភា ២០២១
កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យទាំង០២នាក់ ករណីលួចទូរស័ព្ទដៃ ទៅមណ្ឌលអប់រំកែប្រែម១ និងម២
កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី ដោយទទួលបានការអនុញ្ញាតលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ និងលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យទាំង០២នាក់ ដែលបានប្រព្រឹត្ដិអំពើលួចទូរស័ព្ទដៃ០១គ្រឿង ស្ថិតនៅមូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ១- ជនសង្ស័យឈ្មោះ សុ ចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ នៅមណ្ឌលអប់រំកែប្រែទី១ (ម១) តាមដីការឃុំលេខ ១៣៤៨ ដ.ឃ.ដ។ ២- ជនសង្ស័យឈ្មោះ អ៊ុយ លីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) តាមដីការឃុំលេខ ៣១៤៧ ដ.ឃ.ដ។
- សន្តិសុខសង្គម ១០ ឧសភា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីឆក់តាមផ្លូវសាធារណៈ
កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីឆក់តាមផ្លូវសាធារណៈ នៅចំណុចភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈដកហូតរួមមាន៖ ទូរស័ព្ទដៃ ចំនួន ១គ្រឿង និងម៉ូតូ ចំនួន ១គ្រឿង ជារបស់ជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៥ ឧសភា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចយកម៉ូតូ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចយកម៉ូតូ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខធានាគារអេស៊ីលីដា ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ែន សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើឡានក្រឡុកបេតុង ក្រុមហ៊ុនជូធាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ អ៊ុង ដាវី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ជាអ្នកផ្សំគំនិត។ ២-ឈ្មោះ សឹក គីរីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកសាច់គោ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ […]
- សន្តិសុខសង្គម ១៩ មេសា ២០២១
ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៩:៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ០៦Eo ផ្លូវលេខ១៩៣ ក្រុម៧ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ លឹម សុវណ្ណ ភេទប្រុស អាយុ៥៨ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩៧អា ផ្លូវលំ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: បើករថយន្ដតាក់ស៊ី ។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ហេង សុជាតិ ហៅជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ៖ មិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ។ 2-ឈ្មោះ សៅ ប៊ុនលីម ហៅលីម ភេទប្រុស […]