- សន្តិសុខសង្គម ១៩ មិនា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២១ សរុបចំនួន ០១ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០៣ នាក់ (ធ្ងន់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០១ ករណី មូលហេតុ ៖ – មិនគោរពសិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌច្បារអំពៅ : ០១ ករណី
- សន្តិសុខសង្គម ១៨ មិនា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែកសរសៃ និងទទួលផលចោរកម្ម
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០១ វេលាម៉ោង០៣:១០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែកសរសៃ និងទទួលផលចោរកម្ម នៅចំណុចក្រុមហ៊ុន CEo ផ្លវបេតុង ភូមិ០២ សង្កាត់វាលវង ខណ្ឌ៧មករា។ ជនរងគ្រោះឈ្មោះ ហ្សាវ យ៉ាន សាំង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅ ក្រុមហ៊ុន CEO ផ្លូវបេតុង ក្រុម១២ ភូមិ១២ សង្កាត់វាលវង់ មុខរបរ ធ្វើការក្រុមហ៊ុន CEo។ ជនសង្ស័យឈ្មោះ ព្រហ្ម ដារ៉ាវណ្ណ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ច៦ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នាប្រហែល១០នាក់ បានធ្វើសកម្មភាពហែករបងសង័្កសីក្រុមហ៊ុនការដ្ធានសាងសង់សំណង់ហើយចូលលួចដែក ពេលកំពុងធ្វើសកម្មភាពត្រូវសន្តិសុខយាមក្រុមហ៊ុន ឃើញក៏ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន។ ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពថាកន្លងមកធ្លាប់យកដែកដែលលួចនោះយកមកលក់ឲ្យឈ្មោះ ឡេ យុំាង ឡក […]
- សន្តិសុខសង្គម ១៨ មិនា ២០២១
ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន
កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម៉ោង១៧:១០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចយកម៉ូតូ នៅចំណុចខាងលិច សាលាបឋមសិក្សាត្រពាំងរាំងចាស់ ផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ សួន សុខងីម ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ គង់ ពេជ្រ (ហៅពេជ្រតូច) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ២-ឈ្មោះ សំ សំណាង (ហៅណាង) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ […]
- សន្តិសុខសង្គម ១៨ មិនា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២១ សរុបចំនួន ០១ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០៤ នាក់ (ធ្ងន់ ០១នាក់ ស្រាល ០៣នាក់) គ្រោះថ្នាក់រវាង ៖ -រថយន្ត និង ម៉ូតូ : ០១ ករណី មូលហេតុ ៖ – ថយក្រោយ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌពោធិ៍សែនជ័យ : ០១ ករណី
- សន្តិសុខសង្គម ១៧ មិនា ២០២១
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយសមត្ថកិច្ចឲ្យរបួស ពេលចុះទៅណែនាំអប់រំបញ្ឈប់ការផឹកស៊ី និងចាក់ធុងបាស់
កាលពីថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១ ម៉ោង១៩:០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា (វាយបណ្តាលឲ្យរបួស) នៅចំណុចមុខផ្ទះជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះម៉ៅ ស៊ីវន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយប៉ុស្តិ៍ព្រែកថ្មី ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះឡេង ប៊ុនលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ មុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិនាំគ្នាផឹកស៊ី និងចាក់ធុងបាស់នៅចំណុចកើតហេតុ ដោយរំខានដល់អ្នកជិតខាង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នាយប៉ុស្តិ៍ព្រែកថ្មី(ជនរងគ្រោះ)បានដឹកនាំកម្លាំងចុះទៅអប់រំណែនាំ ក៏ទាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យស្ទុះមកវាយជនរងគ្រោះមួយដៃ ចំសៀតថ្កាខាងឆ្វេងបណ្តាលឲ្យដួលលើផ្លូវបេតុង របួសកែងដៃឆ្វេង និងធាក់ចំពោះ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១៧ មិនា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២១ សរុបចំនួន ០៤ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០២ នាក់ -របួស : ០២ នាក់ (ធ្ងន់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០២ ករណី -ម៉ូតូ និងចិញ្ចើមផ្លូវ : ០១ ករណី -ម៉ូតូ និងបង្គោលភ្លើង : ០១ ករណី មូលហេតុ ៖ – បើកបរលឿន : ០៣ ករណី – មិនគោរពភ្លើង : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌសែនសុខ : ០១ ករណី – ខណ្ឌច្បារអំពៅ : ០១ ករណី – ខណ្ឌបឹងកេងកង […]
- សន្តិសុខសង្គម ១៦ មិនា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២១ សរុបចំនួន ០២ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០២ នាក់ (ធ្ងន់) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០២ ករណី មូលហេតុ ៖ – បើកបរលឿន : ០១ ករណី – មិនគោរពសិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌច្បារអំពៅ : ០១ ករណី – ខណ្ឌបឹងកេងកង : ០១ ករណី
- សន្តិសុខសង្គម ១៥ មិនា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២១ សរុបចំនួន ០៣ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០៤ នាក់ (ធ្ងន់ ០៣នាក់ ស្រាល ០១នាក់) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០៣ ករណី មូលហេតុ ៖ – បើកបរលឿន : ០១ ករណី – មិនប្រកាន់ស្តាំ : ០១ ករណី – បើកបរជែង : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌច្បារអំពៅ : ០១ ករណី – ខណ្ឌឫស្សីកែវ : ០១ ករណី – ខណ្ឌដូនពេញ : ០១ ករណី
- សន្តិសុខសង្គម ១៤ មិនា ២០២១
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប្រើកាំបិតបុ័ងតោកាប់យកម៉ូតូ
នៅពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប្រើកាំបិតបុ័ងតោកាប់យកម៉ូតូ នៅចំណុចមុខហាងលក់សាំងតូតាល់ ផ្លូវវេងស្រេង ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ លន់ សេងលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌមានជ័យ មុខរបរ ជាងឡាន។ ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖ ១-ឈ្មោះ អៀង សុខហ័ង ភេទប្រុស ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិត្រពាំងទា សង្កាត់កាកាប២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ២-ឈ្មោះ ប៊ុន ថារ៉ាវុទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ […]
- សន្តិសុខសង្គម ១៤ មិនា ២០២១
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បី
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០:១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ សហការជាមួយកម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បី (ផាសស្អាប់) នៅច្រកឌឿងហែមអង្គរមានជ័យ ផ្លូវ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះឈ្មោះ លឿន ពិសិដ្ឋ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាសស្អាប់ មានទីលំនៅផ្ទះ ១០៤E៤ ផ្លូវ៩៣ ភូមិ៥ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះលី សេងហេង ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៤E3z ផ្លូវ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា មុខរបរមិនពិតប្រាកដ។ ជនសង្ស័យម្នាក់ឈ្មោះ មាស សំណាង ហៅ ម៉ៅ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅផ្ទះលេខ ១២១E៤Z ផ្លូវ ២១៧ […]