សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើកាំបិតបុ័ងតោកាប់ឲ្យបួស

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើកាំបិតបុ័ងតោកាប់ឲ្យបួស នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ូច សុភា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡានក្រុមហ៊ុន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជនសង្ស័យឈ្មោះ ចាន់ កី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡានក្រុមហ៊ុន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានយកកាំបិតបុ័ងតោកាប់ ជនរងគ្រោះ ឲ្យរបួសក្បាល បបូរមាត់ ដេរ១២ថ្នេរ ។ សម្ភារៈបន្សល់ទុក៖ កាំបិតបុ័ងតោ ០១ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ