- សន្តិសុខសង្គម ២៦ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ម៉េង វៀត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រហិត ស្នាក់នៅបន្ទប់ជួល សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ វត្ថុតាងចាប់យក៖ ក្រាមសថ្លា០១កូនថង់តូច។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
- សន្តិសុខសង្គម ២៥ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចយកម៉ូតូ
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទី ជនរងគ្រោះបានចតម៉ូតូទុកចោល ដោយមិនបានដកសោរចេញពីម៉ូតូ នៅមុខផ្ទះជួល ផ្លូវ លំ ក្រុម ៣ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចក៏ចូលរៀបចំអីវ៉ាន់នៅក្នុងផ្ទះ មួយសន្ទុះក្រោយមក ដោយលឺសម្លេងបញ្ជេះម៉ូតូ ជនរងគ្រោះក៏ចេញមកមើលម៉ូតូស្រាប់តែបាត់តែម្តង។ ជនរងគ្រោះឈ្មោះ ឌុល សក្កដា ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរ អ្នកដឹងជញ្ជូន អនឡាញក្រុមហ៊ុន E-gets។ ១-ជនសង្ស័យឈ្មោះ ហេង សុខឡា ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ២-ឈ្មោះ ហែម ជីវ័ន្ត ភេទប្រុស […]
- សន្តិសុខសង្គម ២៥ ធ្នូ ២០២០
កម្លាំងផ្នែកនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០០ និង៤៥នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន សង្កាត់បឹងទំពន់ទី១ លុះដល់ចំណុចផ្លូវលេខ០៨បេតេ ភូមិចំរើនផល សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកស្មាស់ (ម៉ូតូចាស់) ដោយមានការសង្ស័យ ក៏បានឃាត់ត្រួតពិនិត្យ ឆែកឆេររកឃើញឧបករណ៍សម្រាប់ឆ្កឹះសោរម៉ូតូ និងសម្រាប់ឆ្កឹះសោរទ្វារផ្ទះមួយចំនួន ដែលជនសង្ស័យលាក់នៅជាប់ខ្លួន និងក្រោមកែបម៉ូតូ។ ១-ជនសង្ស័យឈ្មោះ ជា តូច ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ។ ២-ជនសង្ស័យឈ្មោះ លី ប៊ុនឡុង ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ […]
- សន្តិសុខសង្គម ២៤ ធ្នូ ២០២០
សង្ស័យម្នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួន
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាមុខសញ្ញា ដែលប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ចំនួន០៩ករណី ក្នុងរាជធានីភ្នំពេញ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ មាស កុសល ហៅ ស្តាស់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីទី១៖ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៨ និង ០០ នាទី ជនសង្ស័យឆក់កាបូបស្ពាយ […]
- សន្តិសុខសង្គម ២៤ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០៣ករណី
បណ្តាលឲ្យ៖ -ស្លាប់ : ០៣ នាក់ -របួស : ០ នាក់ គ្រោះថ្នាក់រវាង៖ -រថយន្ត និងម៉ូតូ : ០២ ករណី – ម៉ូតូ និងសួនច្បារ : ០១ ករណី មូលហេតុ៖ -បើកបរលឿន : ០១ ករណី – មិន គោរពសិទ្ធិ :០១ ករណី – បើកបរ ជែង :១០ ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ – ខណ្ឌឫស្សីកែវ : ០១ករណី – ខណ្ឌដង្កោ : ០១ ករណី – ខណ្ឌកំបូល : ០១ ករណី
- សន្តិសុខសង្គម ២៣ ធ្នូ ២០២០
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ាស៊ីនក្រឡុកកាហ្វេ និងម៉ាស៊ីនកិនកាហ្វេ
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០១:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ាស៊ីនក្រឡុកកាហ្វេ និងម៉ាស៊ីនកិនកាហ្វេ នៅចំណុចក្នុងតូបមុខផ្ទះលេខ ២០Eo ផ្លូវ១៨២ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះឈ្មោះ លី ហ្វារិត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២០Eo ផ្លូវ១៨២ ក្រុម១៨ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៃ ហ៊យសេង ភេទ ប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដើររើសអេតចាយ ស្នាក់នៅក្នុងវត្តកោះ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ វត្ថុតាងចាប់យក៖ ម៉ាស៊ីនកិនកាហ្វេ ចំនួន១គ្រឿង, ម៉ាស៊ីនកាឡុកកាហ្វេ ចំនួន១គ្រឿង, ទូរសព្ទ័ម៉ាក សាំសុង ចំនួន១គ្រឿង, ដែកកេះចំនួន១។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល […]
- សន្តិសុខសង្គម ២៣ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០៤ករណី
បណ្តាលឲ្យ៖ -ស្លាប់ : ០១ នាក់ -របួស : ០៦ នាក់ (ធ្ងន់ ០៥នាក់ ស្រាល ០១នាក់ ) គ្រោះថ្នាក់រវាង៖ -រថយន្ត និងកង់បី : ០១ ករណី – ម៉ូតូ និងម៉ូតូ : ០១ ករណី – ម៉ូតូ និងរ៉ឺម៉ក : ០១ ករណី – ម៉ូតូ និងកង់ : ០១ ករណី មូលហេតុ៖ -បើកបរលឿន : ០១ករណី – មិនប្រកាន់ស្តាំ : ០១ ករណី – មិនគោរពសិទ្ធិ : ០១ ករណី – ស្រវឹង : […]
- សន្តិសុខសង្គម ២២ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០២ករណី
បណ្តាលឲ្យ៖ -ស្លាប់ : គ្មាន -របួស : ០៩ នាក់ (ធ្ងន់ ០៦នាក់ ស្រាល ០៣នាក់ ) គ្រោះថ្នាក់រវាង៖ -រថយន្ត និង រ៉ឺម៉ក : ០១ ករណី – ម៉ូតូ និងម៉ូតូ : ០១ ករណី មូលហេតុ៖ -បើកបរលឿន : ០២ ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ – ខណ្ឌព្រែកព្នៅ : ០១ ករណី – ខណ្ឌឫស្សីកែវ : ០១ ករណី
- សន្តិសុខសង្គម ២១ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០៤ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ១៣ នាក់ (ធ្ងន់ ០៩ ស្រាល ០៤) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០១ ករណី – ម៉ូតូ និងម៉ូតូ : ០២ ករណី – ម៉ូតូ និងកង់អាគុយ : ០១ ករណី មូលហេតុ៖ -បើកបរលឿន : ០១ ករណី – មិនប្រកាន់ស្តាំ : ០២ ករណី -មិន គោរព សិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌជ្រោយចង្វារ : ០១ ករណី […]
- សន្តិសុខសង្គម ២០ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០២ករណី
បណ្តាលឲ្យ៖ -ស្លាប់ : ០១ នាក់ -របួស : ០៣នាក់ (ធ្ងន់ ០២នាក់ ,ស្រាល០១នាក់ ) គ្រោះថ្នាក់រវាង៖ -រថយន្ត និងម៉ូតូ : ០១ ករណី – ម៉ូតូ និងម៉ូតូ : ០១ ករណី មូលហេតុ៖ – មិនប្រកាន់ស្តាំ : ០១ ករណី -មិនគោរពសិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌឫស្សីកែវ : ០១ករណី – ខណ្ឌពោធិ៍សែនជ័យ : ០១ករណី