សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨ និង៥៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះ១៧២ហ្សិត២ ផ្លូវព្រះនរោត្តម ក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះឈ្មោះ Sabina ភេទស្រី ជនជាតិអង់គ្លេស មុខរបរ អ្នកបកប្រែភាសាចិន ស្នាក់នៅផ្ទះជួល ផ្លូវនរោត្តម ក្រុម៣៧ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ សោម ប៊ុនណារ៉ូ ភេទប្រុស ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាក្តុល ឃុំតាក្តុល ស្រុកតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលហេតុការណ៍ ជនសង្ស័យជិះម៉ូតូដុបជនរងគ្រោះចេញពីផ្ទះ មកឈប់នៅផ្លូវច្រកតូចមួយ ក្បែរផ្ទះជនរងគ្រោះ រួចក៍មកឃើញជនរងគ្រោះ កំពុងឈរចុចទូរស័ព្ទតែម្នាក់ឯង ខណៈនោះជនសង្ស័យឃើញដូចនោះ ក៍ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីដៃជនរងគ្រោះបានសំរេច។

ភ្លាមនោះជនរងគ្រោះ​​​​​​​​ បានស្រែកឆោរទ្បោ បង្កការភ្ញាក់ផ្អើលដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ កំពុងល្បាត ក៍ដេញឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង នៅចំណុចមុខវត្តថាន់ ផ្លូវនរោត្តម។

វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទ ០១គ្រឿង ម៉ាកអាយហ្វូន៧ ពណ៏ខ្មៅ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ