សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ច្បារអំពៅ២ បង្ក្រាបគ្រឿងញៀនចំនួន២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ច្បារអំពៅ២ បង្ក្រាបគ្រឿងញៀនចំនួន០២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

១- ជនសង្ស័យឈ្មោះវ៉េង វ៉ាន់ឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ។

២- ជនសង្ស័យឈ្មោះខែន ឆាលី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចមុខដីឡូតិ៍គ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២។

៣- ជនសង្ស័យឈ្មោះហា សំណាង ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចមុខដីឡូតិ៍គ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២។

វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១៦កញ្ចប់ថង់តូច និងកង់០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ