សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវ និងបង្ក្រាបបានជនសង្ស័យចំនួន៨នាក់ ករណីជួញដូរដោយខុសច្បាស់ នូវសារធាតុញៀន

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១ និង១៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សុង ដេត កម្លាំងជំនាញ បានប្រើប្រាស់វិធានការជំនាញសួរចម្លើយ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបានសហការជាមួយកម្លាំងបញ្ជាការឯកភាពខណ្ឌ
បើកកិច្ចប្រតិបត្តិការ ឆែរឆេរត្រួតពិនិត្យចំពោះទីតាំងតំបន់ខាងលើ រកឃើញវត្ថុតាង ជាឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដាវកែច្នៃខុសច្បាប់ ចំនួន០១ដើម ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។

ជនសង្ស័យដែលត្រូវកម្លាំងផ្នែកឃាត់ខ្លួនរួមមាន៖

១- ឈ្មោះសាន សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
២- ឈ្មោះវណ្ណ ចាន់ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
៣- ឈ្មោះ ស សិលា ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
៤- ឈ្មោះរស់ យ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
៥- ឈ្មោះ ហុក សុខឡេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់PassApp ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
៦- ឈ្មោះ សួន បូរ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
៧- ឈ្មោះ លី ចាន់ណាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងដកហូត៖ គ្រឿងញៀនសរុប ចំនួនៈ២០៩កញ្ចប់ (២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១, ដាវកែច្នៃចំនួនៈ០១ដើម, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ