- សន្តិសុខសង្គម ១ មករា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០៧ករណី
បណ្តាលឲ្យ៖ -ស្លាប់ : ០៣ នាក់ -របួស : ០៧ នាក់ (ធ្ងន់ ០៥ ស្រាល ០២ ) គ្រោះថ្នាក់រវាង៖ -រថយន្ត និង ម៉ូតូ : ០៣ ករណី – រថយន្ត និង រ៉ឺម៉ក : ០១ ករណី -យានមិស្គាល់និងម៉ូតូ : ០២ ករណី – ម៉ូតូ និង ម៉ូតូ : ០១ ករណី មូលហេតុ៖ – មិន ប្រកាន់ស្តាំ :០២ ករណី – បើកបរ លឿន :០៥ ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ – ខណ្ឌ ជ្រោយ ចង្វារ […]
- សន្តិសុខសង្គម ៣១ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទីព្រឹក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះសំណាក់យីហោ៦៩ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្មេងទំនើងដែលត្រូវឃាត់ខ្លួនឈ្មោះ ចិន ចំរើនហៅពៅ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិដើមច័ន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបគ្មាន មានសារធាតុញៀន ក្នុងខ្លួន។ សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ យ៉ង យឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរ សន្តិសុខផ្ទះសំណាក់យីហោ៦៩ កំពុងធ្វើតែធ្វើការដូចសព្វដង ពេលនោះក៏បានឃើញក្មេងទំនើងឈ្មោះ ចិន ចំរើន កំពុងឈររេរានៅមុខផ្ទះសំណាក់៦៩ ដោយមានយួរកាបូបមួយធ្វើអំពីផ្លាស់ស្ទីក ពណ៍ទឹកប៊ិច ដោយមានការសង្ស័យឈ្មោះ យ៉ង យឿន បានឃាត់ខ្លួ នក្មេងទំនើងនោះ មកត្រួតពិនិត្យរកឃើញកន្រ្តៃសម្រាប់កាត់ដែកមួយ និងដែកចុងស្រួចកែឆ្នៃមួយ លាក់ទុកក្នុងកាបូបយួរនោះ […]
- សន្តិសុខសង្គម ៣១ ធ្នូ ២០២០
កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយប្លន់យកម៉ូតូ
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៧ និង៥៨នាទី កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឬស្សីទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកពារាំង នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយប្លន់យកម៉ូតូ នៅចំណុចផ្ទះលេខ៩E៣ ផ្លូវ១៧០ ភូមិ ០៣ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា។ ជនរងគ្រោះឈ្មោះ យ៉ុន យ៉ត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករោងចក្រ ស្នាក់នៅភូមិសុនឡុង ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។ ជនសង្ស័យឈ្មោះ អោក ចាន់ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដឹកឥវ៉ាន់ ស្នាក់នៅផ្ទះជួលលេខ៩E៣ ផ្លូវ១៧០ ភូមិ៣ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា។ បច្ចុប្បន្នជន សង្ស័យរួមទាំងម៉ូតូជនរងគ្រោះ បានប្រគល់ឲ្យអធិការដ្ឋាននគរបាល ស្រុកពារាំង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៣០ ធ្នូ ២០២០
កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយប្លន់យកម៉ូតូ
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១:០០នាទី កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឬស្សីទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកពារាំង នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយប្លន់យកម៉ូតូ នៅចំណុចមុខផ្ទះលេខ១១៩E0 ផ្លូវ១០៧ ភូមិ ០៣ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា ដែលធ្វើសកម្មភាពប្លន់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ នៅភូមិខ្សុំ ជើង ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ យ៉ុន យ៉ត ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិសុនឡុង ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។ ជនសង្ស័យឈ្មោះ ជាប ល័ក្ខ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដឹកឥវ៉ាន់ ស្នាក់នៅ ផ្ទះជួលD18 ភូមិសាមគ្គី សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ សម្ភារៈចាប់យក៖ […]
- សន្តិសុខសង្គម ៣០ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយកញ្ចក់ឡានបែក ឲ្យខូចខាតដោយចេតនា
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយកញ្ចក់ឡានបែក ឲ្យខូចខាតដោយចេតនា នៅចំណុផ្លូវ៥៩៨ ទល់មុខខារ៉ាអូរខេបេស្តា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ហេតុការណ៏នេះកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ម៉ោង១៨ និង០០នាទី បង្កដោយជនសង្ស័យឈ្មោះ ផេង សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ បានយកដែកវាយលើកញ្ចក់រថយន្តរបស់ជនរងគ្រោះ ស្វាយ វុឌ្ឍី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខL១១ ផ្លូវ១៩៧៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យខូចខាតកញ្ចក់រថយន្តខាងមុខបែក។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
- សន្តិសុខសង្គម ៣០ ធ្នូ ២០២០
កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ឃាត់ជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ និងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧ និង៣០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ឃាត់ជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ និងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ នៅចំណុចផ្ទះលេខ២៨ ផ្លូវ៣៣៨ ក្រុមទី៧២ ភូមិ ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លៀង អៀន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះ២៨សេ ផ្លូវលេខ ៣៣៨ ក្រុម២៧ ភូមិ៤ សង្កត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ មន្ទីចូលនិវត្ដន៍។ ជនសង្ស័យចំនួន០២នាក់៖ ១- ឈ្មោះ ប៊ុន សុខ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅក្នុងវត្ដស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរប រត់ម៉ូតូឌុប។ ២-ឈ្មោះ ចាន់ សំណាង ភេទ ប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ […]
- សន្តិសុខសង្គម ៣០ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០២ករណី
បណ្តាលឲ្យ៖ -ស្លាប់ : គ្មាន -របួស : ០៣ នាក់ (ធ្ងន់ ០២នាក់ ស្រាល ០១នាក់ ) គ្រោះថ្នាក់រវាង៖ -រថយន្ត និងម៉ូតូ : ០១ ករណី -រថយន្ត ម៉ូតូ និងកង់បី : ០១ ករណី មូលហេតុ ៖ – មិនគោរពសិទ្ធិ :០២ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌដូនពេញ : ០១ករណី – ខណ្ឌបឹងកេងកង : ០១ករណី
- សន្តិសុខសង្គម ២៩ ធ្នូ ២០២០
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២០ សរុបចំនួន ០៤ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : ០៣ នាក់ -របួស : ០៣ នាក់ (ធ្ងន់ ០២នាក់ ស្រាល ០១នាក់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០២ ករណី -ម៉ូតូ និងម៉ូតូ : ០១ ករណី -កង់បី និងម៉ូតូ : ០១ ករណី មូលហេតុ៖ – មិនគោរពសិទ្ធិ :០២ ករណី – បើកបរលឿន :០១ ករណី – មិនប្រកាន់ស្តាំ :០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌច្បារអំពៅ : ០១ករណី – ខណ្ឌជ្រោយចង្វារ : ០១ករណី […]
- សន្តិសុខសង្គម ២៨ ធ្នូ ២០២០
ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ត្រូវបានកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់
នៅថ្ងៃទី១៩, ២២ និង២៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ, ខណ្ឌជ្រោយចង្វា , ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៥ នាក់ ពាក់ព័ន្ធករណីឆបោក , រំលោភលើទំនុកចិត្ត (យករថយន្ត) និងក្លែងបន្លំឯកសារសាធារណៈ (ក្លែងប័ណ្ណសម្គាល់យានយន្ត) នៅក្នុងរាជធានីភ្នំពេញ ចំនួន ០៤ ករណី។ ករណីទី១ ៖ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២០ និង០០ នាទី ករណីឆបោកប្រាក់ចំនួន ៧,៦៥០ ដុល្លារអាមេរិក (ប្រាំពីរពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក ) , ក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ (បណ័្ណសម្គាល់យានយន្ត ស្លា្លកលេខភ្នំពេញ ២J៦០៦៧ ,គល់លតាបត្រលេខ៩៩០៦១១៦) ប្រព្រឹត្តនៅចំណុចម្តុំស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះ […]
- សន្តិសុខសង្គម ២៦ ធ្នូ ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យមា្នក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យមា្នក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ហៀង វណ្នី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងចាប់យក៖ ក្រាមសថ្លា០២កូនថង់តូច។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕